ក្រុងប៉ោយប៉ែត៖ផ្សារអគ្គះថ្មីនៅប៉ោយប៉ែត ត្រូវបានអាជ្ញាធរឯកភាពអោយក្រុមហ៊ុនបន្តការអភិវឌ្ឃន៏ ក្នុងគោលបំណងអូសភ្ញៀវ និងឈ្មួញថៃ ចូលមកទិញទំនិញសព្វសារពើ លើដីខ្មែរដើម្បីកាត់បន្ថយការកៀបសង្គត់ អាជីវករខ្មែរពីសំណាក់គយថៃ រឺសមត្ថកិច្ចថៃកន្លងទៅ។
សូមបញ្ជាក់ថា គម្រោងរាបចំអភិវឌ្ឃន៏ផ្សារខាងលើនោះ គឺកើតមាននៅក្នុងម៉ោង៨ និង ៣០នាទីព្រឹក ក្នុងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២២០១៤នេះ នៅចំណុចសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យតែម្តង ដែលមានលោកអភិបាលខេត្តចូលរួមដឹកនាំអង្គប្រជុំ ស្តីពីការបង្កើតគណះកម្មការចម្រុះរបស់សាលាខេត្ត ក្នុងគោលបំណងគ្រប់គ្រងនិងពិនិត្យផ្សារអគ្គះថ្មី ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែតតែម្តងនោះ។
គួរំលឹកដែលថា ផ្សារអគ្គះថ្មីនេះ សាងសង់ឡើងនាឆ្នាំ២០០៣មកម្លេះ ដោយក្រុមហ៊ុនឯកជនមួយឈ្មោះបាណន់ ដោយមានចំនួន៨០០តូបឯណោះ លើផ្ទៃដីសរុបចំនួន៣ហិកតា ដោយមានផ្លូវព័ទ្ធជុំវិញផ្សារទៀតផង ក្រោយមកមានក្រុមហ៊ុនម៉ាន់រឹន របស់លោកយឿម ម៉ាន់ មកទទួលគ្រប់គ្រងបន្តរហូតមកដល់ពេលនេះ តាមការឯកភាព របស់សាលាក្រុង សាលាខេត្តមន្ទីរហិរញ្ញវុត្ថុខេត្តរហូតមកដល់ពេលនេះ។
នៅក្នុងអង្គប្រជុំនោះដែរ គេបានសង្គេតឃើញមតិផ្តល់យោបល់ខុសៗគ្នា ពីសំណាក់មន្ត្រីគណះកម្មការ ដើម្បីរិះរកការគាំទ្រ អោយក្រុមហ៊ុនម៉ាន់ រឹន របស់លោកយឿម ម៉ាន់ មានភាពរឹងមាំ និងបន្តការអភិវឌ្ឃន៏អោយកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុតនោះ។
លោកងោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានលើកឡើងថា ត៏ទៅមុខទៀតក្រុមហ៊ុន ម៉ាន់រឹន របស់លោកយឿម ម៉ាន់ នេះមានគម្រោងធ្វើផ្សាររាត្រី ចំនូន២កន្លែង គឺប៉ែកខាងកើត និងខាងលិច ហើយដាក់អំពូលភ្លើងព័ទ្ធជុំវិញផ្សារទៀតផង ជាពិសេសក្រុមហ៊ុនខាងលើមានសិទ្ធ កែលំអរក្នុងផ្សារ និងជួសជុលដំបូល រួមជាមួយចំណតរថយន្តខាងមុខផ្សារទៀតនោះ ដោយឡែកលោកគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ដែលថា យើងត្រូវកែសោភណ័ភាពផ្សារអគ្គះថ្មីនេះ អោយបានឆាប់រហ័សបំផុត លោកអភិបាលបន្តទៀតថា ក្រោយពេលអភិវឌ្ឃន៏ផ្សារអគ្គះរួច គឺយើងអូសឈ្មួញថៃ អូសភ្ញៀវទេសចរណ៏ អោយមកទិញ
ទំនិញនៅក្នុងផ្សារ របស់យើងព្រោះថាសព្វថ្ងៃនេះ មានអាជីវករខ្មែរយើងជួបការលំបាកច្រើនណាស់ ដោយសារសមត្ថកិច្ចថៃកៀបសង្គត់ ឥឡូវយើងរួមគ្នាអភិវឌ្ឃន៏ផ្សារនេះ អោយបានឆាប់ ហើយអោយអាជីវកររបស់យើងងាកចេញពីផ្សាររុងគ្លឿ មកលក់ក្នុងផ្សារអគ្គះថ្មី ធ្វើបែបណាអោយឈ្មួញថៃ ងាកមកទិញទំនិញពីយើងទៅវិញនោះ៕
មតិយោបល់