ព័ត៌មានជាតិ

Henry​ ​Sy​ ​៖​ប្រ​សិ​ន​បើ​អ្ន​ក​ប​រា​ជ័​យ​ ​នោះ​អ្ន​ក​មិ​ន​ត្រូ​វ​ឈឺ​ចា​ប់​ទេ​​តែ​ព្យា​យា​ម​ម្ត​ង​ទៀ​ត​

លោក Henry Sy បានកើតនៅតំបន់ Amoy ប្រទេសចិន ក្នុងឆ្នាំ ១៩២៤ ។គាត់ផ្តើមដោយជួយឲ្យដំណើរការហាង លក់ឥវ៉ាន់ឈ្មោះ Sari Sari របស់គ្រួសារគាត់។នៅក្នុងវ័យ ១២ ឆ្នាំដោយមានការអនុញ្ញាតិ ពីឳពុកម្តាយរបស់គាត់ គាត់បានធ្វើការសំរេចចិត្តភៀសខ្លួនទៅ Cebu ហើយមន្ទាប់មកទៅMaila ប្រទេសហ្វីលីពីន។

គាត់ផ្តើមប្រកបរបរ លក់ស្បែកជើងនៅតាមផ្លូវ Carreido,Quiapo និង Manila ។ការរកស៊ីរបស់គាត់គឺដំណើរការល្អណាស់ គាត់បានទទួលស្បែកជើងថែមទៀតពីរោងចក្រ។ក្នុងការប្រកបអាជីពនេះគាត់ក៏បានរៀបខ្លួនគាត់ចូលរៀន មហាវិទ្យាល័យដែលគាត់ពុំធ្លាប់បានបញ្ចប់។បន្ទាប់ពីប្រមូលលុយបាន មួយចំនួន គាត់បានចូលហ៊ុនជាមួយនឹងជនជាតិចិន ពីរនាក់ ឬបីនាក់ ដើម្បីចាប់ផ្តើមបើកហាង Shoe World ជាកូនហ៊ុនខ្នាតតូចផង និងជាអ្នកគ្រប់គ្រងផង។

ក្រោយមកទៀតគាត់ក៏បែកផ្លូវជាមួយនឹងពួកគេ ហើយចាប់ផ្តើមជាមួយនឹងហាងជួលតូចមួយនៅក្នុងទីក្រុង Rizal Avenue បន្ទាប់មកទៀត គាត់ចាប់ផ្តើមបើកហាងតូចមួយទៀត នៅទីក្រុង Carriedo ដែលមានរូបគាត់ជាម្ចាស់ ដោយនៅតែលក់ស្បែកជើងដដែល។

ក្រោយមកទៀតនោះមានភ្ងៀវជាច្រើនរបស់គាត់ សំណូមពរឲ្យលក់ទំនិញផ្សេងទៀតផងដែរ ។នៅពេលដែលគាត់បាននាំស្បែកជើងពីបរទេសគាត់ត្រូវបានគេបង្ហាញ ឲ្យឃើញទំនិញជាច្រើនទៀត។ដូចនេះ Henry Sy ចាប់ផ្តើមជួញ និងលក់រាយ នូវសម្លៀកបំពាក់ដោយបើកហាង មួយធំនៅទីក្រុង Hakiti ក្នុងឆ្នាំ១៩៧៥ ។ក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំបន្ទាប់ មកគាត់បានសាងសង់ មជ្ឈមណ្ឌលជាច្រើនSboemart នៅឯ Cubao ,Harison និង Hoilo។

ដំបូងវាជា Sboemart ដែលមានទីធ្លាធំ តែក្រោយមកនៅឆ្នាំ ១៩៨៥ ក្លាយជា Sboemart North Edsa ។នៅក្នុងពាក់កណ្តាលទស្សវត្សទី ៩០ ដំបូង លោក Henry Sy បានបើកកន្លែងលក់ដូរធំៗដូចជា Sboemart Cebocity និង Southmall ។ពេលគាត់សាងសង់មជ្ឈមណ្ឌល ពាណិជ្ជកម្ម Sboemart North Edsa ដំបូងនៅទីក្រុង Queizon ប្រជាជនជាច្រើនបាននិយាយថា វាជាកំហុសដ៏ធំមួយ ពួកគេប្រាប់គាត់ថា ការប្រាក់វាខ្ពស់ណាស់ពេលវេលា ក៏វាមិនចំណាយផល ហើយទីកន្លែងក៏វាមិនអំណោយផលទៀត។

សព្វថ្ងៃបុរសដែលមិនងាយលៃលកទិញត្រឹមតែស្បែកជើង មួយគូរនោះ មានលុយផ្ទាល់ខ្លួន តម្លៃ 2,3លាន សហរដ្ឋអាមេរិក ហើយកំពុងសាងសងមជ្ឈមណ្ឌល ពាណិជ្ជកម្មដ៏ធំបំផុត ឈ្មោះ Mall of Asia ក្នុងតំបន់ Roxas Boulevard ទីក្រុង Manila ដែលគាត់ធ្វើបានល្អ ជាងគេ និង មជ្ឈមណ្ឌលពាណិជ្ជកម្ម West Edmonton ក្នុងប្រទេសកាណាដា។

Henry Sy ប្រដូចការរីកចំរើន មជ្ឈមណ្ឌលពាណិជ្ជកម្ម និងការចំអិនអាហារ ហាកដូចជាអតីតមិនជាច្រើនម៉ោងដែលគាត់សប្បាយរិករាយ។គឺដូចជាការចំអិនអាហារ អ៊ីចឹង គ្រឿងផ្សំត្រូវសមាមាត្រនឹងគ្នា និងធ្វើឲ្យរស់ជាតិតែមួយគត់ ។គាត់និយាយទៀតថា ដូចនេះបើសិន មជ្ឈមណ្ឌលពាណិជ្ជកម្មមិនដំណើរការគឺមានន័យថា ខ្វះគ្រឿងផ្សំ។ចូរព្យាយាមស្វែងយល់ខ្លួនឯងថាអ្វីជាគ្រឿង ហើយបន្ថែមវាចូលផង។បរាជ័យបង្កើតឱកាស ប្រសិនបើអ្នកបរាជ័យចូរកុំអស់សង្ឈឹមព្យាយាមម្តងទៀត៕

មតិយោបល់