ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៧នាក់ពាក់ព័ន្ឋនិងលេងល្បែងស៊ីសងខុសច្បាប់

ក្រចេះ: នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០ និង០០នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល ដឹកនាំដោយលោក គុណ សុភ័ណ្ឌ ស្នងការរងទទួលផែ នការងារនគរបាលព្រហ្មទណ្ឌ និងសម្របសម្រួលនីតិវិធីដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្តក្រចេះ បានចុះធ្វេីការបង្ក្រាបករណី លេងល្បែងស៊ីសងខុសច្បាប់ (បៀរម៉ាជាំង) ០១កន្លែង នៅចំណុចរវៀងជ័យ ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ជាទីតាំងដែលពួកគេតែងតែប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង។
ក្នុងប្រតិបត្តការនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន ប្រុស ស្រីចំនួន ០៧នាក់ ស្រី០១នាក់ ព្រមទាំងដកហូតវត្ថុតាង តុម៉ាស៉ីនចែកបៀរ និងបៀ រ(ម៉ាជាំង) មួយចំនួន៕

 

មតិយោបល់