បិសាចក្រហម Manchester United បានធ្វើការច្រានចោលជាមួយនឹងព័ត៌មាន កីឡាករខ្សែប្រយុទ្ធចំណូលថ្មី Radamel Falcao ដែលកុហកអំពីអាយុរបស់គាត់ ចូលរួមលេងជាមួយនឹងក្លិបក្នុងលក្ខណៈខ្ចីជើង ។
ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំ បានលេចឭព័ត៌មានចចាមអារាមថា គឺមានអាយុចាស់ជាង អាយុបច្ចុប្បន្ន ដែលបានចុះកុងត្រាជាមួយនឹង បិសាចក្រហម ។ ជាមួយនឹងគ្នានេះដែរ ទំព័រ The Sun បានចុះផ្សាយថា រកឃើញឯកសារ នៅសាលារៀនរបស់គាត់ ដែលបានចង្អុលបង្ហាញថា កីឡាកររូបនេះកើតនៅខែ កុម្ភៈ ឆ្នាំ ១៩៨៤ ដោយបច្ចុប្បន្ននេះមានអាយុ ៣០ មិនមែន ២៨ នោះឡើយ។
ទោះជាយ៉ាងនេះក្តី បិសាចក្រហមបានច្រានចោល នូវរឿងអាស្រូវនេះ ដោយទទូចថា នោះវាមិនមែនជា ចំណុចដែលគេត្រូវគិតឡើយ ។
អ្នកនាំពាក្យក្លិបបិសាចក្រហម ថ្លែងប្រាប់ Daily Mail ថា “យើងបានដឹងពីពាក្យចចាមអារាមនោះ តែវាមិនមែនជាបញ្ហារបស់យើងនោះទេ” ។
កីឡាករ Radamel Falcao រំពឹងថានឹងបង្ហាញខ្លួនលេងជាមួយនឹងបិសាចក្រហម ទទួលភ្ញៀវ QPR នៅចុងសប្តាហ៍នេះ ៕
មតិយោបល់