ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន K-Cement បុកនិងកិនបុរសម្នាក់ ដាច់ខ្លួនជាបំណែកៗ អូសប្រហែល៣០០ម៉ែត្រ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏គួរឲ្យរន្ធត់បុរសម្នាក់ត្រូវរថយន្តកុងតឺន័របុកហើយធ្លាក់អ្នកជិះ ត្រូវរថយន្តកិនដាច់ខ្លួន ចំណែកជើងវិញអូសចេញពីកន្លែងកើតហេតុប្រហែលជា៣០០ម៉ែត្រ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់Post Newsថា មុនពេលកើតគេឃើញរថយន្តកុងតឺន័រដឹកស៊ីម៉ង់ត៍ធុនធំមួយគ្រឿងរបស់ (K-Cement ក្រុមហ៊ុនខេស៊ីមិន) ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-7900 បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ បានកៀរកង់បីឥណ្ឌាមួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1HD-7591 ទិសដៅស្របគ្នាបណ្តាលឲ្យបុរសម្នាក់ជាភ្ញៀវជិះក្នុងកង់បីឥណ្ឌានោះធ្លាក់ចេញមកក្រៅ ត្រូវរថយន្តកុងតឺន័រដឹកស៊ីម៉ង់ត៍នោះកិនអូសជាង៣០០ម៉ែត្របណ្តាលឲ្យដាច់ខ្លួនជាបំណែកៗ ចំណែកជើងវិញអូសតាម រថយន្តរីឯម្ចាស់រថយន្តបង្កបានរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុរួចធ្វើការវាស់វែងយករថយន្តបង្កនិងកង់បីឥណ្ឌាទៅរក្សាទុកនៅស្នងការរាជធានីភ្នំពេញដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តបង្កមកដោះស្រាយតាមវិតិនិធីច្បាប់ ហើយរង់ចាំសមត្ថកិច្ចជំនាញបច្ចេកទេសកោសល្យវិច័យមកធ្វើកោសល្យវិច័យទៅលើសាកសពនិងស្វែងរកសាច់ញាតិប្រគល់សាកសពឲ្យយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់