ក្រុមអ្នកគាំទ្រ Apple កំពុងតែអន្ទះសាររង់ចាំវត្តមាន iPhone ថ្មី ព្រោះថា នៅយប់នេះ(ម៉ោងក្នុងស្រុក) ក្រុមហ៊ុន Apple នឹងរៀបចំព្រឹត្តិការណ៍មួយ ដោយគ្រប់គ្នារំពឹងថា iPhone 6 នឹងបង្ហាញខ្លួន។
ប្រភពព័ត៌មានមិនច្បាស់ការ និងចចាមអារ៉ាមជាច្រើនបានចុះផ្សាយថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone 6 អេក្រង់ធំចំនួនពីរម៉ូដែលនៅឆ្នាំនេះ ហើយព័ត៌មានចចាមអារ៉ាមចុងក្រោយបាននិយាយថា iPhone ថ្មីអាចមានឈ្មោះ iPhone 6/6L ដោយមានន័យមកពី “Largest”។
បើទោះបីជាយ៉ាងនេះ គេនៅមិនទាន់អាចសន្និដ្ឋានបាននោះទេ ហើយបើចង់ដឹងច្បាស់មានតែរង់ចាំទស្សនាព្រឹត្តិការណ៍ធំនៅយប់នេះទាំងអស់គ្នា។
នៅយប់នេះ ដំណឹង នឹងធ្វើការផ្សាយផ្ទាល់នូវព្រឹត្តិការណ៍ Apple ដូច្នេះសូមរង់ចាំទស្សនាទាំងអស់គ្នា (ចាប់ពីម៉ោង ១០យប់ទៅ)៕
ព័ត៌មានជាតិ
មតិយោបល់