ព័ត៌មានជាតិ

អតីតជំនួយការ ​Jose Mourinho ជឿថា Louis van Gaal នឹងធ្វើឲ្យបិសាចក្រហមជោគជ័យ​

អង់គ្លេស​៖អតីតគ្រូបង្វឹក​របស់ហុល្លង់ មិនទាន់ស្វែងរកពាក្យថា​ឈ្នះជូនក្លិបបិសាចក្រហម នៅឡើយ ប៉ុន្តែអតីតជំនួយការរបស់លោក ​មានទំនុកចិត្តថា បទពិសោធរបស់បុរស​ខ្លាំងសញ្ជាតិហុល្លង់ នឹង​ធ្វើឲ្យក្លិបនេះឈ្នះសារជាថ្មី ។​

អ្នកចាត់ការទូទៅក្លិបតោខៀវ ​Jose Mourinho រំពឹងថា Louis van Gaal នឹង​ងើបឡើងវិញពីភាពក្រខ្សត់​នៃពាក្យថា​ឈ្នះ ដើម្បីធ្វើឲ្យរជ្ជកាលដែលលោកកាន់កាប់ នៅ Old Trafford ទទួលបាននូវភាពស្រស់ថ្លា​វិញ​ ។​

ដើម្បី​បង្កើនប្រសិទ្ធភាព និង​ស្វែងរកពាក្យថាឈ្នះ ក្លិបបិសាចក្រហម បានយល់ព្រម ទិញស្លាបប្រយុទ្ធសញ្ជាតិ​អាហ្សង់ទីន Angel Di Maria និង Radamel Falcao ដើម្បីស្តារ​កេរ្តិ៍ឈ្មោះរបស់គាត់ ។​

Mourinho បានប្រាប់ដល់ Yahoo ថា “គាត់គឺជាផ្នែកមួយនៃការគ្រប់គ្រងដ៏ល្អបំផុត នៅលើពិភពលោក ដូច្នេះ ខ្ញុំគិតថា​គាត់គឺជា​មនុស្សម្នាក់ ដែលមានបទពិសោធដ៏អស្ចារ្យ​បំផុត។ មូលហេតុដែលខ្ញុំគិតថាបិសាចក្រហមនឹងជោគជ័យក្រោមថ្វីដៃគាត់ នោះគឺ ក្លិបនេះជាក្លិបដ៏ធំ ហើយគាត់ជាអ្នកដឹកនាំ​ដ៏មានបទពិសោធន៍ពេញលេញ ខ្ញុំជឿថាគាត់នឹង​ធ្វើយ៉ាងល្អ​” ៕​
1_2014090910004347

មតិយោបល់