ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រាប សុ​វត្តិ ចេះ​ច្រៀង​អា​យ៉ៃ ពី​អង្កាល់ណា​មក ! (Video Inside)

​ភ្នំពេញ​៖ ជាមួយ​នឹង​ពាក្យ ស៊ក​សៀត លេប​ខាយ ច្រៀង​អា​យ៉ៃ​ដែល​មិន​ចាញ់ នឹង​តារាចម្រៀង​អា​យ៉ៃ​ប៉ុន្មាន ព្រាប សុ​វត្តិ ដែល​ជា​តារា​ចម្រៀង​បែប​យុវជន បាន​ធ្វើឲ្យ អ្នកគាំទ្រ ប្លែក​អារម្មណ៍ ពន់ពេក​។​
Sovath
​ឃ្លិប​វិដេអូ ដែល​មាន​រយៈពេល ១ នាទី​ជាង នេះ​ត្រូវបាន​គេ​រំពឹងថា ពេល​អ​នា​គត់ ព្រាប សុ​វត្តិ អាច​នឹង​ចាប់​អាជីព​ថ្មី ដណ្តើម​ពី លោកតា សាលា​ដ៏ ព្រហ្ម ម៉ាញ់ ក៏​ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​សម្តី​លេងសើច​តែប៉ុណ្ណោះ ។​

​អ្វី​ដែល​ធ្វើឲ្យ​គេ​ចាប់​អារម្មណ៍ លើ​តារាចម្រៀង បែប​យុវវ័យ ដែល​គ្រង​តំណែង​កំពូល​រាប់​ឆ្នាំ នោះ​គឺ​ការ​បង្ហើរ​សំនៀង​ច្រៀង​អា​យ៉ៃ ជាមួយនឹង អ្នកស្រី ខាត់ សុខីម ប្តី​ក្មេង​ចាយ​រាង ដែល​ជា​ឃ្លិប​កម្រ​ឃើញ​ពី​មុន​មក ។​
​ឃ្លិប​វីដេអូ​នេះដែរ គឺ​ការបង្ហាញ​វត្តមាន​របស់​ព្រាប សុ​វត្តិ ច្រៀង​ក្នុង​កម្មវិធី​ចូល​ឆ្នាំ​នៅ​ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដោយ​ចាប់​ដៃគូ ច្រៀង​ជាមួយនឹង អ្នកនាង ខាត់ សុខីម ដោយ​ក្លែប​សម្តី តាមរយៈ​អា​យ៉ៃ​មុននឹង​បើកឆាក​ច្រៀង​បទ “​តាម​អើយ​តាម​”​។​
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ​៖

មតិយោបល់