បទចម្រៀង«ផ្គរ ប៉ៃលីន»របស់អ្នកស្រី រស់ សេរីសុទ្ធ ដែលត្រូវបាន តារាចម្រៀងសម័យតេជោ កញ្ញា ឈិត សុវណ្ណបញ្ញា យកមកច្រៀងនោះ ក៏កំពុងតែល្បីល្បាញមិនចាញ់តារាចម្រៀង សម័យសម្តេចឪប៉ុន្មានឡើយ ។
បទចម្រៀងនេះដែរ ត្រូវបាន អ្នកលេង យូធូប អាប់ឡូតចូល ក្នុងខែ តែ ១ និង ឆ្នាំតែមួយ ដោយខុសគ្នាតែ ១០ ថ្ងៃប៉ុណ្ណោះ ដោយមានចំនួនអ្នកទស្សនាដាច់ឆ្ងាយគ្នាស្រឡះ តែម្តង ។
«ផ្គរ ប៉ៃលីន» ដែលច្រៀងដោយ អ្នកស្រី រស់ សេរីសុទ្ធា ដែលបានអាប់ឡូតចូល Youtube នៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៤ មានអ្នកចូលទស្សនា ចំនួន 9,076 ដង ។
ដោយឡែក «ផ្គរ ប៉ៃលីន» ច្រៀងដោយ ឈិត សុវណ្ណបញ្ញា អាប់ឡូតចូល YouTube កាលពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៤ នេះ មានអ្នកទស្សនាលើសលប់ ដោយមានចំនួន 80,921 ដង ។
បញ្ជាក់ផងដែរថា បើទោះបីជា «ផ្គរ ប៉ៃលីន» ច្រៀងដោយ ឈិត សុវណ្ណបញ្ញា មានអ្នកចូលមើលច្រើនក្តី ក៏ប៉ុន្តែបទរបស់ អ្នកស្រី រស់ សេរីសុទ្ធា មួយនេះ នៅតែល្បី និងចាស់ភាគច្រើន ចង់ស្តាប់បទចាស់ច្រើនជាងបទថ្មី ៕

មតិយោបល់