ប្រភពព័ត៌មានចចាមអារាម បាននិយាយថា កីឡាករ Cristiano Ronaldo ដល់ពេលធ្លាក់ចុះ នៅពហុកីឡដ្ឋាន Bernabeu ដោយសារតែសំលេងមិនពេញចិត្តនឹងក្លិប ដែលអនុញ្ញាតិឲ្យកីឡាករសំខាន់ៗដើរចេញ ហើយថ្មីៗនេះដែរនិយាយអំពី បិសាចក្រហម Manchester United ក្នុងជម្រៅចិត្តរបស់គាត់ទៀត ជាភ្លើងធ្វើឲ្យឆេះសន្ធោសន្ធៅឡើង។
ដូច្នេះ បើទោះបីជា ទីផ្សារផ្ទេរ និងទិញកីឡាករត្រូវបានបិទ កាលពី សប្តាហ៍មុន តែប្រភពខាងលើបានអះអាងថា Cristiano Ronaldo ក៏នៅតែដើរចេញពី Real Madrid បានដូចគ្នា ។
ទំព័រ The Daily Star បានចុះផ្សាយថា បើសិនជា កីឡាករ Cristiano Ronaldo លេងមិនបានល្អទេ នៅរដូវកាលក្តៅនេះ ជាក់ណាស់ គាត់នឹង ដើរចេញ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ នាំឲ្យមានការធ្វើសេចក្តីព្រាងមួយ ដើម្បីជួសកន្លែងរបស់ Ronaldo គឺតាមការប៉ាន់ប្រមាណមានតែ តារាបាល់ទាត់ Hazard របស់ តោខៀវ ជាគោលដៅលេខ ១ របស់ Real Madrid ។
ដោយឡែក ទំព័រ Starsport វិញ បានចុះផ្សាយថា បើសិនជា Ronaldo មិនអាចអភិវឌ្ឈន៍ខ្លួនឲ្យល្អ នោះទេ រដូវកាលក្រោយ ជាក់ណាស់គាត់នឹងដើរចេញ ។
កីឡាករដែលត្រូវបានគេលើកយកមកពិចារណា ដើម្បីជួសកន្លែង របស់កីឡាករពិភពលោកនេះ មានតែ Paul Pogba និង Kevin Strootman តែប៉ុណ្ណោះ ៕
មតិយោបល់