កោះកុងៈ ថ្ងៃអង្គារ៍ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៨និង១០នាទីព្រឹក មានករណីចោរលួចម៉ូតូមួយគ្រឿងម៉ាក scoopyi ស៊េរី២០១៣ គ្មានស្លាកលេខ នៅចំណុចភូមិ ១ ដងទង់ ជាកម្មាសិទ្ធិ របស់ ឈ្មោះ វណ្ណ សុខគង់ ភេទ ប្រុសអយុ៣៨ឆ្នាំ ជាមន្រ្តីធ្វើការនៅមន្ទីរការងារខេត្ត មានទីលំនៅ ភូមិ១ដងទង់។
ជនសង្ស័យឈ្មោះ យន់ បូណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបមិនពិតប្រាកដ មានទីលំនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
ករណីនេះ កម្លាំងយើងបានសហការជាមួយកម្លាំងអធិការស្រុកបូទុមសាគរបង្ក្រាបបាន ហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅផែនព្រហ្មទណ្ឌដើម្បីចាត់ការបន្ត៕
មតិយោបល់