ព័ត៌មានជាតិ

អ្វី​ទៅជា Apple Pay?

​នៅ​យប់​ថ្ងៃទី​០៩​ខែ​កញ្ញា កន្លងទៅនេះ ក្រុមហ៊ុន Apple បានប្រកាស​បង្ហាញ iPhone 6/6Plus រួមជាមួយ​នឹង Apple Pay ជា​ផ្លូវការ ដែល​បាន​ធ្វើឲ្យ​មហាជន និង​ក្រុម​អ្នកគាំទ្រ​ទាំងអស់​មាន​ការសប្បាយ​រីករាយ​យ៉ាងខ្លាំង​។​

​តើ​អ្វី​ទៅជា Apple Pay ? Apple Pay (Mobile Payment) ជា​សេវាកម្ម​ថ្មី​មួយ​ដែល​ក្រុមហ៊ុន Apple បង្កើតឡើង​សម្រាប់​ការចាយវាយ ទិញ​ទំនិញ​តាមរយៈ​ទូរស័ព្ទ ដោយ​មិន​ចាំបាច់​ប្រើ​ប្រេឌីត​កាត វិក័យប័ត្រ អ្នក​គិតលុយ អ្វី​ទាំងអស់ ដោយ​គ្រាន់តែ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ នោះ​លោក​អ្នក​អាច​ទិញ​នូវ​ទំនិញ​បាន​គ្រប់បែបយ៉ាង​។​

​សម្រាប់​សេវាកម្ម Apple Pay នេះ នឹង​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ខែ​ក្រោយ ហើយ​បើ​តាម​ការបញ្ជាក់​របស់ Apple បច្ចុប្បន្ន​មាន​ហាង​ជាង ២​ម៉ឺន​កន្លែង​បាន​ស្គាល់ និង​អាច​ប្រើប្រាស់​សេវាកម្ម​នេះ ប៉ុន្តែ​សម្រាប់​ទីផ្សារ​តំបន់​អាស៊ី​វិញ ប្រហែលជា​មិនទាន់​មាន​នោះទេ ព្រោះ​ថា​វា​ត្រូវការ ការអភិវឌ្ឍន៍​នូវ Software ថ្មី​សម្រាប់​ប្រើ​ជា​មួយ​ទើប​ស្គាល់ ដោយ​ក្នុង​នោះ Apple បានប្រកាស​នឹង​ផ្ដល់ជូន API ដល់​ក្រុម​អ្នក​អភិវឌ្ឍន៍​គ្រប់គ្នា​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា សេវាកម្ម Mobile Payment ឬ​សេវាកម្ម​ទិញ​ទំនិញ​តាមរយៈ​ទូរស័ព្ទ​នេះ​ត្រូវបាន​អនុញ្ញាត និង​ប្រើប្រាស់​នៅក្នុង​ប្រទេស​ជប៉ុន​តាំង​ឆ្នាំ ២០០៥ ហើយ​បច្ចុប្បន្ន​ក៏​កំពុងតែ​ដាក់ឲ្យ​ប្រើប្រាស់​ផងដែរ​៕​
image-Apple-Pay6

មតិយោបល់