ព័ត៌មានជាតិ

Rafael da Silva ចូលហ្វឹកហាត់វិញ បន្ទាប់ពីរបួស

អង់គ្លេស​៖ អ្នកចាត់ការទូទៅក្លិប បិសាចក្រហម Manchester United លោក Louis van Gaal បានស្វាគមន៍ ការវិលត្រឡប់មកវិញរបស់ Rafael da Silva មកហ្វឹកហាត់វិញ បន្ទាប់ពីរបួសក្រលៀន ជាសះស្បើយ​។​

កីឡាករវ័យ ២៤ ឆ្នាំ បានបញ្ឈប់សកម្មភាពលេង ចាប់តាំងពី រដូវកាលមុន ដោយរបួសក្នុងអំឡុងហ្វឹកហាត់ ក្នុងដំណើរទស្សនៈកិច្ច បិសាចក្រហមទៅកាន់ សហរដ្ឋ​អាមេរិក​។​
ក្នុងនោះ កីឡាករ រូបនេះបានបង្ហាញខ្លួនលេងតែ ៤៥ នាទីតែប៉ុណ្ណោះ ដោយយកឈ្នះក្លិប Galaxy ដោយលទ្ធផល ៧ – ០។​

កីឡាករ​សញ្ជាតិប្រេស៊ីលនេះ បានខកខានលេងក្នុងលីកអង់គ្លេស ៣ ប្រកួត តែទោះជាយ៉ាងណា ពេលនេះគាត់បានចូលរួមមកលេងវិញ ។​
ទន្ទឹមជាមួយនឹងគ្នានេះដែរ Rafael da Silva បានធ្វីតនៅលើធ្វីតទ័រថា ពេលនេះ បានវិលទ្រឡប់មកជួយក្រុមវិញ ។​
មាន ១ បាត់ ១ ​កំពុងធ្វើឲ្យ Louis van Gaal ព្រួយបារម្ភ ដោយសារតែ Phil Jones មានបញ្ហារបួសរសៃពួរជើង បន្ទាប់ពីយកឈ្នះ Switzerland ២ – ០ ក្នុងព្រឹត្តិការណ៍ Euro 2016 កាលពីយប់ថ្ងៃចន្ទ ។​
Rafael da Silva

មតិយោបល់