ព័ត៌មានជាតិ

បញ្ជូនអ្នកជួញដូរទៅតុលាការ រីឯអ្នកប្រើប្រាស់ ត្រូវបានដោះលែង

ភ្នំពេញៈ ជនសង្ស័យចំនួន៤នាក់ មាន២នាក់សង្ស័យជួញដូរគ្រឿងញៀន និង២នាក់ទៀតសង្ស័យប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាននៅក្នុងបន្ទប់ជួល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ព្រមទាំងដកហូតបានថ្នាំញៀនចំនួន៨កញ្ចប់ (ធំ៧កញ្ចប់ តូច១កញ្ចប់) និងសម្ភារៈមួយចំនួនទៀត នាំទៅសាកសួរនៅផ្នែកជំនាញ រហូតមកដល់ព្រឹកថ្ងៃទី៣១ ខែតុលានេះ ជនសង្ស័យ២នាក់ត្រូវបាននគរបាលបញ្ជូនទៅតុលាកា ដោយឡែកជនសង្ស័យប្រើប្រាស់គ្រឿងញៀន២នាក់ទៀត ត្រូវបានដោះលែងរួមជាមួយម៉ូតូចំនួន២គ្រឿង មួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1S-3323 និងមួយគ្រឿងទៀតម៉ាក Zoomer X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FH-8225។

ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ត្រូវបានបញ្ជូនទៅតុលាការ ទី១.ឈ្មោះ កែវ ពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិ ព្រៃស្រម៉ ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(ជាម្ចាស់ថ្នាំញៀន)។ ទី២ឈ្មោះ លីម ប្រុសទីន ២០ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ជាជនសង្ស័យ ទិញថ្នាំពីឈ្មោះ កែវ ពន្លឺ ដើម្បីយកទៅចែកចាយបន្ត។

ចំណែកឯជនសង្ស័យប្រើប្រាស់គ្រឿងញៀន២នាក់ទៀត ត្រូវបាននគរបាលដោះលែង ទី១ ឈ្មោះ ណុប រ៉ាយ ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិព្រៃផ្ចឹក ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី២ឈ្មោះ ភន កុសល អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិឈើក្រាយ ឃុំ គោកបន្ទាយ ស្រុករលៀផ្អៀរ ខេត្តកំពង់ឆ្នាំង៕

https://youtu.be/D7j_cmwxj4c

មតិយោបល់