កីឡាករ Edin Dzeko បានអះអាងថា ក្នុងចំណោមក្លិបធំៗនានា នៅ Premier League មានតែក្លិប តោខៀវ មួយគត់ ដែលអាចដណ្តើមពាន ពី មេឃខៀវ Man City បាន នៅរដូវកាលនេះ។
បើទោះបីជានៅអង់គ្លេសមានក្លិបធំៗជាច្រើន ក៏ប៉ុន្តែមានតែក្លិប ដែលដឹកនាំដោយលោក Jose Mourinho តែមួយគត់ ដែលជាក្លិបធំជាងគេ អាចធ្វើបាន ។ នេះបើតាមសម្តី Edin Dzeko យល់ឃើញ។
ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំនេះបានប្រាប់ដល់ The Mirror ថា “ជារៀងរាល់ឆ្នាំមានក្លិបជាច្រើន ព្យាយាមប្រជែងលើកពានអង់គ្លេស តែមានតែតោខៀវដែលជាក្រុមល្អផ្តាច់គេ” ។
បញ្ជាក់ផងដែរថា Edin Dzeko ទើបតែចុះកុងត្រា ៤ ឆ្នាំ ជាមួយនឹងមេឃខៀវ កាលពីខែមុន៕
មតិយោបល់