ព័ត៌មានជាតិ

Mario Balotelli អាច​នឹង​ជោគជ័យ​នៅ ហង្ស​ក្រហម​

​អតីត​ជើងចាស់​របស់​ក្លិប​តោ​ខៀវ និង អ៊ីតាលី លោក Gianfranco Zola ជឿជាក់ថា មិត្ត​រួម​ជាតិ​ដែល​សម្បូរ​ដោយ​រឿងអាស្រូវ Mario Balotelli គឺជា​កីឡាករ​ដ៏​ល្អ​ឥតខ្ជោះ​សម្រាប់​ហង្ស​ក្រហម ។​

​កីឡាករ​សញ្ជាតិ​អ៊ីតាលី Mario Balotelli បាន​ចូលរួម​លេង​ហង្ស​ក្រហម ក្នុងតម្លៃ​ប្រហាក់ប្រហែល ១៦ លាន​ផោន ប្រហែល ២៦ លាន​ដុល្លារ ទិញ​ពី AC Milan ក្នុង​សប្តាហ៍​ចុងក្រោយ​នៃ​ទីផ្សារ​ទិញដូរ​កីឡាករ​បិទ​។​

​ខណៈ​ដែល​មនុស្ស​ជាច្រើន រំពឹង​ថា​ការផ្លាស់ប្តូរ​នេះ មាន​បញ្ហា ក៏ប៉ុន្តែ​អតីត​កីឡាករ​ជើងចាស់ Zola ជឿជាក់ថា កីឡាក​រវ័យ ២៤ ឆ្នាំ នឹងមាន​ ​ឱកាស​ជោគជ័យ​យ៉ាង​ល្អ នៅ Anfield ។​
​អតីត​អ្នក​ចាត់ការ​ទូទៅ​ក្លិប Watford បាន​ប្រាប់​ដល់ Soccerex Global Convention ថា “​ខ្ញុំ​សង្ឈឹមថា Mario នឹង​មាន​ឱកាសល្អ នៅ​ហង្ស​ក្រហម ហើយ​ភាព​ល្អ​ឥតខ្ជោះ​របស់គាត់ គឺ​អាស្រ័យ​លើ​អាកប្បកិរិយា ខណៈ​ដែល​ល្បិច​លេង និង​ភាពប៉ិនប្រសព្វ​លេង​មាន​អស់​ហើយ​នោះ ” ។​

​បញ្ជាក់​ផង​ដែរ​ថា Balotelli បាន​ជួយ​ឲ្យ​ហង្ស​ក្រហម យកឈ្នះ​មាន់​ខ្នាយ​មាស ក្នុង​លទ្ធផល ៣ – ០ កាលពី​សប្តាហ៍​កន្លងទៅ​នេះ ហើយ នឹង​បន្ត​ង ទទួលភ្ញៀវ Aston Villa នៅ​ចុង​សប្តាហ៍​នេះ ។​
Mario-Balotelli
Gianfranco Zola
លោក Gianfranco Zola

មតិយោបល់