កណ្ដាល: បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូវ៉ារថយន្ត ដួលខ្ទាត ត្រូវរថយន្តកិនពីលើ
ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតនៅភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សាក្សីបានឲ្យដឹងថា ម៉ូតូម៉ាកDUCEសេ២០០ ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ 1CQ-2984បើកបរដោយឈ្មោះរដ្ឋ ធានី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិជើងព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ស្លាប់នៅកន្លែងកើតហេតុ បើកបរក្នុងទិសដៅពីត្បូងមកជើង ចំណែក រថយន្តម៉ាកHyundaiកូរ៉េ ដឹកកម្មករពណ៌ខៀវ ពាក់ស្លាកលេខកំពត 3A-0105 អ្នកបើកបរ(គេចខ្លួនបាត់) បើកបរក្នុងទិសដៅពីត្បូងមកជើង ក្នុងដំណើរស្របទិសនឹងម៉ូតូ។
ប្រភពដដែល បានបន្តទៀតថារថយន្ត ដែលពាក់ស្លាកលេខ កំពត 3A-0105 ពណ៌ខៀវ ដឹកកម្មករបើកបរក្នុងទិសដៅពីត្បូងមកជើង ពីតាកែវមកភ្នំពេញ ពេលមកដល់ចំណុចកើតហេតុម៉ូតូរងគ្រោះ ជិៈម្នាក់ឯងបើកបរក្នុងទិ ដៅពីត្បូងមកជើងស្របទិសគ្នា ហើយបានឡើងវ៉ាពីខាងស្ដាំរថយន្ត រួចក៏ដួលបណ្ដាលឲ្យអ្នកបើកម៉ូតូខ្ទាតចូលមករថយន្តកិនស្លាប់តែម្ដង រីឯម៉ូតូខ្ទាតចេញខូចខាតស្រាល។
សូមបញ្ជាក់ផងដែរ ស្ថានភាពផ្លូវក្រាលកៅស៊ូ តែមានភាពរអិលដោយសាមានដីធ្លាក់ពីលើរថយន្តដឹកដីរត់ឆ្លងកាត់
ក្រោយពីការវាស់វែងរួចមក សមត្ថកិច្ចក៏បានប្រគល់សពជូនសាចញាតិបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងរថយន្ត និងម៉ូតូពាក់ព័ន្ធ កម្លាំងជំនាញយកមករក្សារទុកនៅអធិការដ្ឋាន៕
មតិយោបល់