ឡាវីហ្គាស៖អ្នកប្រដាល់មិនស្គាល់ពាក្យថាចាញ់ Floyd Mayweather បានបំបែកភាពជោគជ័យរបស់ខ្លួន ឈ្នះទាំង ៤៧ លើក ដោយយកឈ្នះពិន្ទុ កីឡាករ Marcos Maidana ដោយក្នុងនោះអង្គចៅក្រម Dave Moretti បានកាត់សេចក្តីដោយឲ្យពិន្ទុ 116-111 អង្គចៅក្រម Guido Cavallerie កាត់សេចក្តី 115-112 និង John McKaie អង្គចៅក្រមចុងក្រោយដោយកាត់សេចក្តី 116-111 បញ្ជាក់ថាលើកនេះ វាជាការងារដ៏ងាយស្រួលសម្រាប់ Floyd ជាទីបំផុត ។
អ្វីដែលសំខានគឺនៅទឹកទី ៨ កីឡាករ Maidana បានស្ថិតនៅក្នុងភាពចម្រូងចម្រាស់ ខណៈដែលដៃឆ្វេងកីឡាករ Floyd Mayweather បានក្រៀក កកីឡាករ Maidana តែកីឡាករនេះបានរើបម្រះ និងធ្វើឲ្យ Floyd Mayweather ឈឺចាប់ ក៏ចោទថាបានខាំម្រាមដៃខ្លួន ។ Floyd Mayweather បានធ្វើការតវ៉ា ទៅលើអាជ្ញាកណ្តាល Kenny Bayless ប៉ុន្តែ Bayless មិនបានឃើញអ្វីនោះទេ ។
កីឡាករ Maidana បានឲ្យដឹង បន្ទាប់ពីប្រកួតថា ” Mayweather អាចចាត់ទុកខ្ញុំជាឆ្កែ ប៉ុន្តែខ្ញុំមិនបានខាំគាត់នោះទេ” ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ ៖
ព័ត៌មានជាតិ
មតិយោបល់