ព័ត៌មានជាតិ

លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ ល្បី​ថា​ស៊ី​មិន​ប្រណី​​​​

​ខេត្ត​កំពង់ធំ ៖ លោក​ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ ត្រូវបាន​មន្ត្រី​ក្រោម​ឪ​វាទ​មួយចំនួនធំ​រិៈគ​ន់ថា​ជាមេ​ពូកែ​ស៊ីមិន​ប្រណីតែ​មិនសូវ​ចេះ​ធ្វើ ចេះ​តែ​កឹបកេង​ថវិកា​ជាតិនិ​ង​ថវិកា​កម្មវិធី​លើ​គ្រប់​ជំពូក ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ថវិកា​ក្នុង​មួយឆ្នាំៗ​រាប់រយ​លាន​ទៅ​លើ​ការកឹបកេង​ថវិកា​នេះ​។

​តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា ចាប់តាំងពី​លោក​ធី​វ វណ្ណ​ធី ត្រូវបាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ​មក រូបគាត់​បាន​បង្កើត​បក្ខពួក​ប្រព្រឹ្ត​អំពើពុករលួ​យទាំង​ការ​កឹបកេង​ថវិកា​ជាតិនិ​ង​ថវិកា​កម្មវិធី​រួម​និង​បណ្តែតបណ្តោយ​ឲ្យ​មន្ត្រីពេទ្យ​សត្វ ដើរ​ធ្វើ​ព្យុះ​ភ្លៀង​ជំរិត​ទារប្រាក់​ខុសច្បាប់​ពី​ឈ្មួញ​នៅតាម​ទីសត្តឃាត​និង​តាម​រថយន្ត​ដឹកគោ ក្របី មាន់ ទារ និង​ជ្រូក ដើម្បី​ជា​ប្រយោជន៍​របស់​គាត់​និង​បក្ខពួក ជា​ហេតុ​ធ្វើឲ្យបះពាល់​ដល់​គោលន​យោបា​យរបស់​រាជរដ្ឋាភិបា​ល ស្តីពី​ការលុបបំបាត់​អំពើ​ពុករលួយ​យ៉ាង​ធ្ងន់ធ្ងរ​។

​តាម​ប្រភព​ដដែល​បានឲ្យដឹង​ថា​ដោយសារ​តែ​រូប​លោក​ធី​វ វណ្ណ​ធី ជា​មនុស្ស​ពូកែ​ស៊ី ពូកែ​គាបសង្កត់​ឈ្មួញ តែ​មិន​ពូកែ​ធ្វើ​នោះ បាន​បង្ក​ឲ្យ​មន្ត្រី​ក្រោម​ឪ​វាទ​ជាច្រើន កើត​ការក្តៅក្រហាយ​និង​ប្រុង​ផ្ទុះ​រឿង​ចេញមកក្រៅ ប៉ុន្តែ​មន្ត្រី​ខ្លះ​ដែល​ចេះ​តែ​ខំ​ទប់​ដើម្បី​រងចាំ​ថ្ងៃ​ចូល​និវត្តន៍ មិន​ចង់​មានរឿង​វែងឆ្ងាយ​។ តាម​ប្រភព​បាន​បញ្ជាក់ថា​នៅ​ឆ្នាំ​២០១៣ កន្លង​ទៅ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ​បាន​ចំណាយ​ថវិកា​សរុប​អស់​ចំនួន​១,៦៤៥,៤​លាន​រៀល ដោយ​ក្នុង​នោះ​ចំណាយ​នៅ​ជំពូក​៦០​អស់​ចំនួន​២៧២,៧​លាន​រៀល ចំណាយ​លើ​ជំពូក​៦១​អស់​ចំនួន​២៩៨,៥​លាន​រៀល ចំណាយ​លើ​ជំពូក​៦២​អស់​ចំនួន​៨៨​លាន​រៀល ចំណាយ​លើ​ជំពូក​៦៤​អស់​ចំនួន​៧២០,៩​លាន​រៀល ចំណាយ​លើ​ជំពូក​៦៥​អស់​២៦២,៩​លាន​រៀល ចំណាយ​លើ​ជំពូក​៦៣​អស់​ចំនួន​២,២​លាន​រៀល​។​

​សម្រាប់​ការចំណាយ​ទាំងនេះ​ត្រូវបាន​លោក​ធី​វ វណ្ណ​ធី និង​បក្ខពួក​កឹបកេង​ថវិកា​អស់រា​ប់រ​យលាន​រៀល ហើយ​បាន​ធ្វើការ​បំប៉ោង​ការចំណាយ​នានា​ដើម្បី​បង្រប់​ចំនួន​ដែល​គាត់​និង​បក្ខពួក​បាន​ដក​យក​ថវិកា​ជាតិ​មកប្រើប្រាស់​។ ហើយ​សម្រាប់​ឆ្នាំ​២០១៤​នេះ​លោក​ធី​វ វណ្ណ​ធី បាន​លេងល្បិច​កឹបកេង​ថវិកា​ជាតិ​មួយ​ឈុត​ថែមទៀត ដោយ​យក​រូបមន្ត​របៀប​កឹបកេង​ថវិកា​ជាតិ​ដូច​ឆ្នាំ​២០១៣​ដែរ​។

​នៅក្នុង​ឆ្នាំ​២០១៤​នេះ​គឺ​មន្ទីរ​កសិកម្ម​មាន​គម្រោង​ចាយ​ថវិកា​ចំនួន​១,៦៧៨,២​លាន​រៀល ដោយ​ក្នុង​នោះ​នៅ​ជំពូក​៦០​មាន​ថវិកា​២០០,៨​លាន​រៀល ជំពូក​៦១​មាន​ថវិកា​១៩៤,៧​លាន​រៀល ជំពូក​៦២​មាន​ថវិកា​៩៩,៥​លាន​រៀល ជំពូក​៦៤​មាន​ថវិកា​ចំនួន​៩៣០,៦​លាន​រៀល​ជំពូក​៦៥​មាន​ថវិកា​២៥០,០​លាន​រៀល និង​ជំពូក​៦៣​មាន​ថវិកា​២,៦​លាន​រៀល​។​

​សម្រាប់​ថវិកា​ឆ្នាំ​២០១៤ រហូតមកដល់​ពេលនេះ​គឺ​គេ​មិន​ទាន់​ចាយ​អស់​ទាំងស្រុង​ទេ ហើយ​នៅ​ពេល​បញ្ចប់​ការចាយវាយ​ថវិកា​សម្រាប់​ឆ្នាំ​២០១៤ គឺ​ថវិកា​មួយចំនួន​និង​ត្រូវ​គេ​បន្សល់ទុក​ខ្លះ​ដើម្បី​ថា​ពួកគេ​បាន​ចាយ​ថវិកា​សន្សំសំចៃ​និង​តម្លាភាព​ក្នុង​បំណង​បន្លំ​ភ្នែក​ក្រុមអធិការកិច្ច​ជើង​ប្រាំ​។

​បើ​និយាយ​អំពី​រឿង​អាស្រូវ​នៅ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​គឺមាន​ច្រើន​ករណី ដោយ​មិន​អាច​មាន​ពេល​រាប់រាប​ក្នុង​រយៈពេល​ខ្លី​បាន សូម​ចាំ​តាមដាន​ព័ត៌មាន​លម្អិត​ស្តី​ពី​អំពើ​ពុករលួយ​ដែល​គេ​រួមដៃគ្នា​កឹបកេង​ថវិកាជាតិ តាម​ជំពូក តាម​គណនេយ្យ និង​អនុ​គណនេយ្យា​នានា​នៃ​ខ្ទង់ចំណាយ​ថវិកាជាតិ​ជា​បន្ត​ទៀត​៕​
Thy

មតិយោបល់