ស្ទឹងត្រែងៈ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ជនសង្ស័យប្រុសស្រីចំនួន២នាក់ ត្រូវបាននគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការចាប់ខ្លួនបាន នៅចំណុចព្រំដែនឡាវ ត្រង់ចំណុចស្ពានទី២ ស្ថិតភូមិអូរស្វាយ ដកហូតបានថ្នាំញៀន១គីឡូក្រាម កាលពីវេលាម៉ោង៧និង៣៥ នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧។
ការបង្ក្រាបនេះមានការដឹកនាំដោយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើការបង្ក្រាបបានជនសង្ស័យប្រុសស្រីចំនួន២នាក់ ពាក់ពន្ធ័នឹងបទល្មើសជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់ ។
ជនសង្ស័យទី១ឈ្មោះ សៀង ខន ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅឃីណាក និងជនសង្ស័យទី២ ឈ្មោះ វង់សាក់ ដាវ៉ាត ភេទស្រី អាយុ៤៥ឆ្នាំ ស្នាក់នៅថាតលួង ស្រុកសៃសេដ្ឋា ក្រុងវៀងច័ន្ទ។ដកហូតវត្ថុតាងម្សៅក្រាម ពណ៌ថ្លា ចំនួន១កញ្ចប់ធំទម្ងន់១គីឡូ ៕














មតិយោបល់