ភ្នំពេញ៖ តារាសម្តែងជើងចាស់ យុទ្ធរ៉ា ឆានី ក្រោយ ចន ច័ន្ទលក្ខិណា ដើរចេញពីស្នេហាស្មោះស្ម័គ្ររបស់ខ្លួន ដើរផឹកស៊ីរាល់យប់ សឹងតែលែងស្គាល់ខ្លួនឯង ជានរណា ដោយតែងតែទួញសោក បោកខ្លួន នឹកនាដល់ស្នេហ៍ក្បត់ ។
ប្រភព ដែលអាចយកជាការបាន និង តែងតែទៅផឹកស៊ី ជាមួយនឹង យុទ្ធរ៉ា ឆានី បានឲ្យដឹងថា “តារាសម្តែង រូបនេះ រាល់ពេលផឹកស៊ីម្តងៗ យំសោកបោកខ្លួន រ៉ាយរ៉ាប់ពីទំហំស្នេហ៍ លើ ចន ច័ន្ទលក្ខិណា ដោយមិននឹកស្មានថា នាងបានក្បត់ខ្លួន ទៅស្រវ៉ា មន្ត្រីធំក្នុងជួររាជរដ្ឋាភិបាលឡើយ ។ ជាមួយនឹងភាពទួញសោក នឹកសេកភ្លេចបង្គង ស្ទើរតែធ្វើឲ្យបេះដូង យុទ្ធរ៉ា ឆានី ផ្ទុះចេញមកក្រៅ អួលដើមករ និយាយអ្វីលែងចេញ មានតែផឹកមិនលោះថ្ងៃ ដើម្បីបំបាត់ការឈឺចាប់ តែមានអី ឈឺលើសដើម “។
កន្លងមក ចន ច័ន្ទលក្ខណា បានបកស្រាយ ទាក់ទិននឹងរឿងរ៉ាវ ប្រះឆាចំណងស្នេហ៍រាប់ឆ្នាំ នេះថា “មូលហេតុចម្បង ដោយសារតែរស់នៅ មិនចុះសម្រុងនឹងគ្នា ទើបឈានដល់ផ្តាច់ចំណងស្នេហ៍ រស់នៅរៀងៗខ្លួន “ ។ តែទោះជាយ៉ាងនេះក្តី រឿងរ៉ាវ ផ្តាច់ចំណងស្នេយ៍រាប់ឆ្នាំ នេះ ត្រូវបានគេយល់ឃើញថា ដោយសារតែមានការគំរាមកំហែងពីមន្ត្រីធំ ដែលនៅពីក្រោយខ្នងនាង ធ្វើឲ្យនាង ផ្តាច់ចំណងស្នេហ៍នេះ ដើម្បសុវត្ថិភាពរបស់ អតីតប្តីខ្លួន យុទ្ធរ៉ា ឆានី ទៅវិញ៕
មតិយោបល់