ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ លង់ទឹកស្រះស្លាប់ នៅមុខវិទ្យាល័យជាស៊ីមកំពង់ត្រឡាច

កំពង់ឆ្នាំងៈ នៅវេលាម៉ោង១០ និង២៥ នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ មានករណីមនុស្សលង់ទឹកស្លាប់ នៅចំណុចស្រះទឹកមុខវិទ្យាល័យ ជាស៊ីមកំពង់ត្រឡាច ភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ ហ៊ុយ ផាត ភេទប្រុស អាយុ ៥៨ឆ្នាំ។
មូលហេតុ៖ ស្រវឹងស្រា ហើយដើរធ្លាក់ទឹកស្រះ ទើបបណ្ដាលឲ្យលង់ស្លាប់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់