កីឡាករ Floyd Mayweather ក្រោយពីយកឈ្នះ កីឡាករ Marcos Maidana ដោយពិន្ទុ កាលពីរសៀលម្សិលមិញ ម៉ោង នៅក្នុងស្រុកខ្មែរ កីឡាករស្បែកខ្មៅនេះ នឹងបង្ហាញមុខនៅលើសង្វៀនសារជាថ្មី នៅខែ ឧសភា ខាងមុខ។
សម្រាប់ខែ ឧសភាខាងមុខនេះ Floyd Mayweather អាចនឹងនឹងធ្វើការប្រកួត ជាមួយនឹង Amir Khan ឬ Miguel Cotto ។
កីឡាករ Amir Khan ដោយបំបាក់អ្នកខ្លាំង រួមមាន Lamont Peterson និង កីឡាករ Danny Garcia ។ កីឡាករធំៗពីររូបនេះ គឺជាអ្វីដែល Floyd Mayweather ត្រូវការ និងយល់ព្រមឲ្យ Amir Khan ជួបខ្លួន ។
ទន្ទឹមជាមួយនឹងគ្នានេះដែរបើសិនជា ជួបជាមួយនឹង Miguel Cotto បានន័យថា Floyd Mayweather នឹងធ្វើការប្រកួត ដោយសាកកំលាំងដៃគ្នាសារជាថ្មី ក្រោយ Cotto យកឈ្នះ Sergio Martinez ។
ដោយឡែកសម្រាប់កីឡាករជើងខ្លាំងអាស៊ី Manny Pacquiao តើមានឱកាសជួប ជើងខ្លាំងមិនដែលចាញ់ Floyd Mayweather ដែរឬទេ?
កីឡាករ Amir Khan
កីឡាករ Miguel Cotto
មតិយោបល់