ព័ត៌មានជាតិ

អភិបាលរង​ខេត្ត​កោះកុង ត្រូវ​ក្រុម​សហគមន៍​ការពារ​ព្រៃឈើ​អា​រ៉ែ​ង រារាំង​ដំណើរ​

​កោះកុង ៖ អភិបាលរង​ខេត្ត​កោះកុង ដែល​អមដំណើរ​ដោយ​មន្ត្រី​ជុំវិញ​ខេត្ត ក្នុង​ដំណើរ​ចុះ​ទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ថ្មបាំង ខណៈ​រដូវ​បុណ្យ​ភ្ជំបិណ្ឌ កាលពី​ព្រឹក​ថ្ងៃទី​១៥ កញ្ញា ត្រូវបាន​ក្រុម​សហគមន៍​ការពារ​ព្រៃឈើ​នៅ​តំបន់​អា​រ៉ែ​ង ដែល​មាន​ការចូលរួម​ពី​ប្រធាន​អង្គការ​មាតា​ធម្មជាតិ​ផង បាន​លើកគ្នា​បិទផ្លូវ មិន​ឲ្យ​គណៈ​ប្រតិ​ឆ្លងកាត់ ដែល​ធ្វើឲ្យ​មាន​ភាពចម្រូងចម្រា​ស់​។​

​តាម​ប្រភព​ដែល​ស្និទ្ធ​ឲ្យដឹងថា គណៈប្រតិភូ​សាលា​ខេត្តកោះកុង ដែល​ដឹកនាំ​ដោយ​លោក ផុន លិ​វីរៈ អភិបាលរង​ខេត្ត ត្រូវបាន​ក្រុម​អភិរក្ស​ព្រៃឈើ​នៅក្នុង​តំបន់​អា​រ៉ែ​ង ដឹកនាំ​ដោយ​ឈ្មោះ អាឡេក ប្រធាន​អង្គការ​មាតា​ធម្មជាតិ បាន​យក​រថយន្ត​មក​បិទផ្លូវ​មិន​ឲ្យ​គណៈប្រតិភូ​ឆ្លងកាត់ ដោយ​ពួកគេ​បារម្ភ​ខ្លាច​គណៈប្រតិភូ​របស់​ខេត្ត ដឹកនាំ​ក្រុមហ៊ុន​ចិន ដែល​មាន​គំរោង​ធើ្វ​វា​រី​អគ្គីសនី​ចូល​ទៅ​កាន់​តំបន់​នោះ​។​

​លោក ផុន លី​វិរៈ អភិបាលរង​ខេត្ត​កោះកុង​បានឲ្យដឹងថា រហូតមកដល់​ម៉ោង​ជិត​ពីរ​រសៀល ក្រុម​អ្នក​បិទផ្លូវ​នៅតែ​បន្ត​ការបិទផ្លូវ​នៅឡើយ ទោះបីជា​មាន​ការជួប​ចរចា​រ​គ្នា​រវាង​ម​ន្រី្តអាជ្ញា​ធរ​នៅក្នុង​តំបន់​ជាមួយ​តំណាង​អ្នក​តវ៉ា​បិទ​ផ្លូវ​ក៏​ដោយ​។​
​លោក អ៊ិន គង់​ជិត ម​ន្រី្ត​សម្របសម្រួល​អង្គកា​រលី​កាដូ​ប្រចាំ​ខេត្ត​កោះកុង សុំ​មិន​ធើ្វ​អត្ថាធិប្បាយ ចំពោះ​បញ្ហា​នេះឡើយ ដោយ​លោក​បាន​បញ្ជាក់ថា ខាង​អង្គកា​រលោក​កំពុង​ឃ្លាំមើល​រឿង​នេះ​នៅឡើយ​៕
2014-09-15_202800

មតិយោបល់