នៅថ្ងៃចន្ទទី១៥ខែកញ្ញានេះ ក្រុមហ៊ុន Apple បានបង្ហើបឲ្យដឹងថា ការបញ្ជាទិញ iPhone 6 និង iPhone 6Plus នៅក្នុងរយៈពេល ២៤ម៉ោង ដំបូង មានចំនួន ៤លានគ្រឿង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNet។
នេះជាតួលេខមួយខ្ពស់ ព្រោះថាកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ ពុំមានកំណត់ត្រាខ្ពស់បែបនេះឡើយ ដោយកាលពីឆ្នាំ ២០១២ iPhone 5 មានការបញ្ជាទិញទុកជាមុនត្រឹមតែជាង ២លានគ្រឿងប៉ុណ្ណោះ ក្នុងរយៈពេល ២៤ម៉ោង ហើយបាន ៥លានគ្រឿងក្នុងរយៈពេល មួយសប្ដាហ៍ ដោយចំណែក iPhone 5S និង iPhone 5C ដែលចេញកាលពីឆ្នាំមុន មានការបញ្ជាទិញចំនួន ៩លានគ្រឿង នៅសប្ដាហ៍ទីដំបូង។
ចាប់ពីថ្ងៃដាក់ឲ្យបញ្ជាទិញរហូតដល់បំណាច់ឆ្នាំ ២០១៤ នេះ Apple ត្រូវបានគេព្យាករណ៍ថា នឹងអាចលក់ iPhone 6/6Plus បានរហូតដល់ ៧០ទៅ៨០លានគ្រឿង៕
មតិយោបល់