ព័ត៌មានជាតិ

Microsoft ទិញ​ក្រុមហ៊ុន​ផលិត​ហ្គេម Minecraft តម្លៃ ២,៥​ពាន់​លាន​ដុល្លារ​

​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​សេចក្ដីរាយការណ៍​មក​ថា ក្រុមហ៊ុន Microsoft កំពុងតែ​ពិចារណា​ទៅលើ​ការទិញ​ក្រុមហ៊ុន​ផលិត​វីដេអូ​ហ្គេម​របស់​ស៊ុយ​អ៊ែត Mojang ក្នុងតម្លៃ ២,៥​ពាន់​លាន​ដុល្លារ​អាមេរិក ដោយឡែក​នៅ​ថ្ងៃ​ទី​១៥​ខែកញ្ញា​នេះ Microsoft បានប្រកាស​ទិញ​ជា​ផ្លូវការ​។​

Mojang ជា​ក្រុមហ៊ុន​ផលិត​វីដេអូ​ហ្គេម​មួយ​ដ៏​ល្បី និង​ជា​អ្នកបង្កើត​ហ្គេម Minecraft ដែល​មនុស្ស​ជាច្រើន​កំពុងតែ​វក់​នឹង​ការលេង ហើយ ការទិញ​នេះ​ត្រូវបាន​ក្រុមហ៊ុន Microsoft បញ្ជាក់​ឲ្យដឹងថា ទិញ​ដើម្បី​ពង្រីក​ទីផ្សារ​វីដេអូ​ហ្គេម​របស់ខ្លួន ជាពិសេស​គឺ​ដើម្បី​ឧបករណ៍​ហ្គេម Xbox៕​
minecraft

មតិយោបល់