មានប្រជាជនខ្មែរមិនតិចនោះទេ ដែលចាញ់បោកមេខ្យល់ ដោយសន្យាថានឹងនាំពួកគាត់ ឲ្យមានការងារល្អធ្វើនៅក្នុងប្រទេសថៃ ខណៈដែលជនរងគ្រោះកំពុងជួបភាពលំបាកនោះ ។ វាមិនមែននៅសុខៗ លុយធ្លាក់នៅលើមេឃ អង្គុយសុខ លាភមករកនោះទេ ទង្វើល្អៗ ដែលស្តែងតាមរយៈសម្តី របស់មេខ្យល់ បានធ្វើឲ្យ កុមារជាច្រើន រួមទាំងគ្រួសារ បែកបាក់គ្នា ត្រូវដើរសុំទាន ខណៈដែលមេខ្យល់ បាននាំយកពួកគេទៅលក់ឲ្យឈ្មួញ ដែលទទួលយក កុមារ និងគ្រួសារដែលកំពុងចាញ់បោកគេ ។ ជិវិត ចាញ់បោកមេខ្យល់ ដោយត្រូវបានគេ យកទៅលក់បន្តម្តងហើយម្តងទៀត បើរកលុយមិនបានទេ គេនឹងធ្វើទារុណកម្ម ឲ្យស៊ីម្ទេស វាយនឹងអង្កត់អុស ធ្វើបាបនេះ ធ្វើបាបនោះ ដោយរំលោភបំពាន និងហិង្សាទៅលើកុមារ ប្រាសចាក នឹងច្បាប់ទាំងស្រុង ។
ភាពទុក្ខវេទនា របស់ប្រជាពលរដ្ឋ កម្ពុជា នៅតែមានបន្តកន្ទុយគ្នា ខណៈការងារនៅក្នុងស្រុកខ្មែរ ឲ្យកម្រៃកម្លាំងពលកម្មតិច តូច មិនសមល្មមឲ្យជីវិតមានក្តីសុខ ត្រឹមតែមានសន្តិភាព ដោយអង្គរច្រកឆ្នាំង ស៊ីព្រឹកល្ងាច តែមិនបរិបូរណ៍ដូចប្រទេសជិតខាង ។ បើទោះបីជា មួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជា មានវិស័យនានា រីកចម្រើនដូចផ្សិត តែពលករ កសិករខ្មែរ ជាច្រើន នៅតែបន្តចាកចេញពីស្រុកកំណើត ងាកទៅប្រទេសថៃ កូរ៉េ ដោយសង្ឈឹមថានឹងមានកម្រៃច្រើនជាងក្នុងស្រុកដដែល។
តើរឿងនេះត្រូវបន្ទោសលើនរណា ?
ទស្សនាឃ្លិបវីដេអូដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់