ព័ត៌មានជាតិ

កម្ពុជា​នៅ​មិនទាន់​ដណ្តើម​មេដាយ​បាន​នៅឡើយ​ទេ​ក្នុង​ការប្រកួត​អាស៊ី​ហ្គេម ខណៈ​ចិន​នៅ​នាំមុខគេ​នៅឡើយ​

​ការប្រកួត អាស៊ី​ហ្គេម ២០១៤ ដែល​ធ្វើឡើង​នៅ Incheon ក្នុង​ប្រទេស​កូរ៉េខាងត្បូង ចាប់ផ្តើម​ពី​ថ្ងៃ​ទី ១៩ ខែ កញ្ញា និង​បញ្ចប់​នៅ​ថ្ងៃ​ទី ៤ ខែ តុលា ឆ្នាំ ២០១៤ នៅ​រសៀល ថ្ងៃទី ២៤ ខែ កញ្ញា​នេះ យើង​មិន​ទាន់​បាន​ឃើញ កម្ពុជា ទទួល​បាន​មេដាយមាស ឬ​មេដាយ​ផ្សេងៗ​នៅឡើយ ទេ ។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ ចិន នៅតែ​ជា​ប្រទេស​លេខ ១ ដោយ​ទទួលបាន​មេដាយ​ច្រើនជាងគេ សរុប ៨៦ ក្នុងនោះ មេដាយ មាស ៤២ ប្រាក់ ២៤ និង សំរិទ្ធ ២០ មេដាយ ។ ប្រទេស​ដែល​តាម​ពីក្រោយ ចិន កូរ៉េខាងត្បូង មេដាយ មាស ២១ ប្រាក់ ២១ សំរិទ្ធ ២២ សរុប ៦៤ មេដាយ ដោយឡែក លេខ ៣ គឺ ជប៉ុន មេដាយមាស ១៦ ប្រាក់ ២២ និង សំរិទ្ធ ២៣ សរុប ៦១ មេដាយ ៕​
Asia Game

មតិយោបល់