ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុគ្គលិកហាងស្នាដៃម៉ែក្មេក៣ និងជាងជួសជុលម៉ូតូ ពីបទរក្សាទុកជួញដូរ និងប្រើប្រាស់សារធាតុញៀន

សៀមរាប: យោងតាមការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នាថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ខែ ឧសភា ឆ្នាំ២០ ២០ វេលាម៉ោង០៨និង ០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបបទរក្សា ទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុស ច្បាប់នូវសារ ធាតុ ញៀននៅ ចំនុចបន្ទប់ជួលស្ថិត នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម និងនៅបន្ទប់ជួលភូមិតាវៀនសង្កាត់ សាលាកម្រើកក្រុង ខេត្តសៀមរាប ដោយបានការចូល រួមសហការពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ស្លក្រាមធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់:
១-ឈ្មោះ ណុប វណ្ណណេត ហៅ ពេជ្រឫសា ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាងស្នាដៃម៉ែក្មេក៣ មានទីលំនៅ ស្នាក់នៅបន្ទប់ជួលភូមិបឹងដូនប៉ាសង្កាត់ស្លក្រាម ក្រុង/ខេត្ត សៀម រាប ។
២-ឈ្មោះ ចន័្ទ វិបុល ហៅ ដា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មានមានទីលំនៅ ភូមិតាវៀន សង្កាត់សាលា
កម្រើក ក្រុង/ខេត្ត សៀមរាប ។
៣-ឈ្មោះ ភិន គឹមហេង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅ បន្ទប់ជួលភូមិតាវៀន សង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀម រាប ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបាន រួមមាន : ម្សៅមេតំហ្វេតាមីនចំនួន ៦៥កញ្ចប់ ស្មើនឹងទម្ងន់១៥,២ក្រាម ថ្លឹងទាំងសំបក ទូរស័ព្ទដៃចំនួន ០៣គ្រឿង ឧបករណ៍ប្រើប្រាស់ និងសម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ៕

មតិយោបល់