កណ្តាលៈ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទៅ២៣ ខែកញ្ញា ឆ្នាំ២០១៤ ក្នុងចំណុចលើចិញ្ចើមថ្នល់ផ្លូវជាតិលេខ១១០ ក្នុងភូមិព្រែកតាអ៊ិន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។ ជនរងគ្រោះដែលត្រូវបានស្លាប់ដោយការបាញ់ប្រហារយ៉ា ងអណោចអធមនោះ មានឈ្មោះយ៉ុង យ៉ាន អាយុ៣១ឆ្នាំ មានរបរជាអ្នកចម្រៀងតាមវង់អក់កេស មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ មានភរិយាឈ្មោះចន ស៊ឺន អាយុ២៩ឆ្នាំ និង មានកូនប្រុសស្រីក្នុងបន្ទុកពីរនាក់។ ជនរងគ្រោះត្រូវបានបាញ់ត្រូវកញ្ចឹងកផ្នែកខាងក្រោយ ធ្លា យមកមុខស្លាប់ នៅហ្នឹងកន្លែង បន្ទាប់ពីរត់ចេញពីផ្ទះ ក្នុងបំណងទៅជួយប្អូន ដែលមានជម្លោះ ជាមួយគូបដិបក្ស។
ស្ត្រីជាភរិយាជនរងគ្រោះ បានយំរៀបរាប់ថា ប្តីរបស់ខ្ញុំស្លូតណាស់មិនដែលមានទំនាស់ជាមួយនរណាម្នាក់ទេ មិនគួរណាបាញ់សម្លាប់គាត់ ដូចសត្វធាតុដូច្នោះទេ ហើយក្រោយពីរត់ចេញពីផ្ទះប្រហែលជា១០នាទីប៉ុណ្ណោះ ស្រាប់តែឮ សំឡេងគ្រាប់កាំភ្លើងផ្ទុះផូងៗហើយក៏មានគេរត់មកប្រាប់ថា គាត់ត្រូវបានប្រជាការពារភូមិម្នាក់ឈ្មោះវេង ថា បាញ់ស្លាប់បាត់ទៅហើយ ហើយក៏សូមអំពាវនាវដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាជួយរកយុត្តិធម៌ឱ្យប្តីរបស់ខ្ញុំផង។
សាក្សីម្នាក់ឈ្មោះធី ពិសាល ដែលបានឃើញហេតុការបានប្រាប់ឱ្យដឹងថា ខណៈដែល ខ្លួនកំពុងអង្គុយហូបប្រហិត ស្រាប់តែឃើញជនរងគ្រោះរត់តាមផ្លូវមាត់ទន្លេ ឆ្ពោះទៅផ្លូវជាតិ លេខ១១០ រួចក៏បានប្រតាយប្រតប់ជាមួយឈ្មោះង៉ែត ណាត ។ គ្រានោះមានប៉ូលីសប៉ុស្តិ៣ នាក់ និងប្រជាការពារម្នាក់ឈ្មោះវេង ថា រួចលោករ៉ូ រ៉ានី មានតួនាទីជាអនុប្រធានបុស្តិ ក៏បានចូ ទៅជាប់ឃាត់ ហើយក៏ត្រូវឈ្មោះវេង ថា ដែលកាន់កាំភ្លើងអាកា៤៧នៅហ្នឹងដៃ បានបាញ់ឡើ ងលើមួយគ្រាប់ បន្ទាប់មកក៏បាញ់ជនរងគ្រោះពីក្រោយ បណ្តាលឱ្យដួលផ្កាប់មុខស្លាប់ក្នុងថ្លុក ឈាមតែម្តងទៅ។
ចំណែកឯលោកហៀង ស៊ីណា នាយប៉ុស្តិនគរបាលរដ្ឋបាលឃុំពោធិបានបានឱ្យដឹងថានៅមុនពេលកើតហេតុ មានក្មេងស្ទាវ២ក្រុមបានមានជម្លោះហ្នឹងគ្នា ក្នុងពេលរាំធុងបាសនៅក្នុងវត្តទួលរាជា។ ក្រោយពីសមត្ថកិច្ចអន្តរាគមន៍ ពួកគេក៏បែកផ្លូវគ្នា ហើយមួយក្រុមក៏បាននាំគ្នាឡើងជិះម៉ូតូ ចេញទៅមុន ហើយដោយខ្លាចគួបដិបក្សស្ទាក់ធ្វើបាប មួយក្រុមផ្សេងទៀត ក៏ បានស្នើរសុំឱ្យជួយ ហើយសមត្ថកិច្ចរបស់លោកដែលដឹកនាំដោយនាយរងប៉ុស្តិម្នាក់ជូន។ នៅ ពេលទៅដល់កន្លែងកើតហេតុ ស្រាប់តែក្រុមម្ខាងទៀតដែលមានប្អូនរបស់អ្នកស្លាប់ផងនោះ បានស្ទាក់ផ្លូវបម្រុងវាយ ដោយមានទាំងដំបង និងកាំបិតផង។ ឃើញដូច្នោះ សមត្ថកិច្ចរបស់ លោកក៏បានឃាត់ ហើយជនរងគ្រោះមិនស្តាប់នោះទេ ក៏បានបាញ់ឡើងលើគម្រាបមួយគ្រាប់ តែក្រោយមកមិនដឹងជាយ៉ាងម៉េច ស្រាប់តែឈ្មោះវេង ថា ក៏បានបាញ់ជនរងគ្រោះស្លាប់ ហើ យក៏រត់គេចខ្លួនបាត់ទៅ។ ចំណែកឯលោកមុយ ចាន់ពេជ្រ អធិការនគរបាលស្រុកកោះធំ បានបញ្ជាក់ប្រាប់យ៉ាង ខ្លី តាមទូរស័ព្ទថា លោកមិនទាន់អាចនិយាយបានទេ ព្រោះករណីនេះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។
ទាក់ទងហ្នឹង រឿងបាញសម្លាប់នេះដែរ ប្រជាពលរដ្ឋដែលបានដឹងហេតុការណ៍ បានរិះ គន់ថា រឿងនោះគឺកើតចេញពីជម្លោះរាំធុងបាស ក្នុងវត្តទួលរាជា ហើយប្រសិនណាបើលោក គ្រូចៅអធិការស្តីទី មិនជួលធុងបាសដាក់នោះទេ ក៏មិនកើតមានរឿងសោកនាតកម្មដូច្នេះដែរ ហើយកាលពីជំនាន់ លោកគ្រូធម្មាចារ្យធាន វុទ្ធី នៅគ្រប់គ្រងវត្ត មិនដែលធ្លាប់កើតមានរឿងដូ ច្នេះទេ។
មតិយោបល់