ព័ត៌មានជាតិ

កោះ​​ Maldives​ បង្អួត​​សម្រស់​កណ្តាល​ទ្រូង​សមុទ្រ​

កោះ​ Maldives ត្រូវបានគេ​កែច្នៃ​ជា​រមណី​ដ្ឋា​ន​មួយ​ដ៏​ល្អ​ប្រណិត និង​សង់​សណ្ឋាគារ បំពេញ​អារម្មណ៍​មនុស្ស​ទូទាំង​ពិភពលោក ដើម្បី​ទាញ​ជា​ផលប្រយោជន៍ សម្រាប់​លើ​កម្ពស់​សេដ្ឋកិច្ច ក្នុងប្រទេស​នេះ​ឡើងវិញ។

សម្រស់​ដ៏​ស្រស់ស្អាត​នៃ​កោះ​នេះ បាន​ផុសចេញ​កណ្តាល​សមុទ្រ នៃសាធារណរដ្ឋ​ ម៉ា​ល់​ឌី​វ ស្ថិតនៅ​ខាងត្បូង​កោះ Lakshadweep របស់​ឥណ្ឌា​ និងមាន​ចម្ងាយ៧០០គីឡូម៉ែត្រ ​ភាគ​និរតី​នៃ​ប្រទេស​ ស្រីលង្កា។

ក្នុងចំណោម​កោះតូចៗចំនួន១១៩២ គ្របដណ្តប់​លើ​ផ្ទៃដី៩ពាន់​គីឡូ​ម៉ែត្រការ៉េ ហើយ​មាន​កោះ​ចំនួន២០០ ដែល​មនុស្ស​អាច​រស់នៅ​បាន។ អ្នក​ទេសចរ ដែល​ទៅ​កម្សាន្ត​ បានបង្ហាញ​ការពេញចិត្ត​ និងការ​ទទួលបាន​នូវ​អារម្មណ៍​រំជួលដ៏​អស្ចារ្យ​បំផុត។

កន្លែង​នេះ គេ​តែងតែ​ហៅថា ឋានសួគ៌មនុស្ស​ដ៏​សែន​មនោ​រម្យ ទោះបី​ចំណាយលុយ អស់​ច្រើន​យ៉ាងណា ក៏​មិន​ស្តាយ ក្នុង​ការទទួល​មកវិញនូវ​សុភមង្គល​មួយ ដែល​កម្រ​ជួប​ក្នុង​ឆាកជីវិត៕
https://i1272.photobucket.com/albums/y389/domneng/Tour168/Dive%20Tour/Seaplane-landing-in-Maldives-Islands-beaches_zps5abb5028.jpg
https://i1272.photobucket.com/albums/y389/domneng/Tour168/Dive%20Tour/Worlds-beautiful-islands-maldives-island_zps950466a1.jpg
https://i1272.photobucket.com/albums/y389/domneng/Tour168/Dive%20Tour/002-sun-island-x_zps626968e3.jpg
https://i1272.photobucket.com/albums/y389/domneng/Tour168/Dive%20Tour/2346561651_f222909be8_zps601c388c.jpg
https://i1272.photobucket.com/albums/y389/domneng/Tour168/Dive%20Tour/Club-Med-Kani-in-Maldives-Islands-2_zps9ec26934.jpg
https://i1272.photobucket.com/albums/y389/domneng/Tour168/Dive%20Tour/def_zps02a97bf3.jpg
https://i1272.photobucket.com/albums/y389/domneng/Tour168/Dive%20Tour/Maldives-ndash-Islands-of-the-Maldives-2_zpsef034627.jpg

មតិយោបល់