ព័ត៌មានជាតិ

យុវជន​ម្នាក់​ជាប់ចោទ​ពី​បទ​រំលោភ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ

​កំពង់ឆ្នាំង​៖​យុវជន​ម្នាក់​ត្រូវបាន​មន្ត្រីនគរបាល​មូលដ្ឋាន​ធ្វើការ​ចាប់​ឃាត់​ខ្លួន​ពី​បទ​ចាប់រំលោភ​អ​និតិ​ជន ការចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៤ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ពី​ឪពុកម្តាយ យុវតី​រងគ្រោះ ថា​បាន​ចាប់រំលោភ​កូនស្រី គាត់​ជា​អនីតិជន​អាយុ​១៤​ឆ្នាំ​ដែល​បាន​ប្រព្រឹត្តឡើង​ជា​ច្រើន លើក ខណៈ​ដែល​ឪពុក​ម្តាយ​នាង​មិន​នៅ​ផ្ទះ​ក្នុង​អំឡុង​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៤ ស្ថិតនៅក្នុង​ភូមិ​ក្រ​សាស់ ថ្មី ឃុំ​ឈូក​.​ស ស្រុក​កំពង់ត្រឡាច ។​

​លោក លោក ហ៊ុន វាសនា អធិការនគរបាល ស្រុក​កំពង់ត្រឡាច បាន​និយាយ​អោយដឹងថាៈ ជន សង្ស័យ​រូប​នោះ​មាន ឈ្មោះ ភាព លី អាយុ ១៨ ឆ្នាំ មាន​ទីលំនៅ​ជាមួយ​ជន​ន​រងគ្រោះ​។ ចំណែក​ក្មេង ស្រី​រងគ្រោះ​មាន​អាយុ​១៤​ឆ្នាំ ឪពុក​ម្តាយ​នាង​ជា​អ្នក​ប្រកប​របរ​ដើរ​លក់ កាំបិត ពូថៅ និង​សម្ភារៈ​ផ្សេងៗ ដែល​ទទួល​ទិញ​ពី​ជាង​ដំ​ដែក យកទៅ​លក់​តាម ស្រុក ខេត្ត ឆ្ងាយៗ ១០​ថ្ងៃ​ឬ កន្លះ​ខែ​ទើប​មក​ផ្ទះ​ម្តង​។​

​លោក​អធិការ​បាន​បន្តថា​៖ ដោយសារ​ជនសង្ស័យ​ខាងលើ ទើប​បាន​មក​ស្នាក់នៅ​ជាមួយ​បងប្រុស​
​ខ្លួន​ដែល​មាន​ទីលំនៅ​ជិត​កុមារី​រងគ្រោះ ទើប​គេ​ដឹងថា​ឪពុក​ម្តាយ​នាង​មិន​នៅផ្ទះ ហើយ​គេ​ក៏​បាន​ឈ្លាត ឱកាស​ទៅ​ចាប់​នាង​រំលោភ​៣-៤ លើក​រួចមកហើយ តែ​យុវតី​រងគ្រោះ​មិន​ចាំ​ថ្ងៃ​និង​មិន​ហ៊ាន​ប្រាប់​អ្នកណា ព្រោះ​នាង​នៅ​តែ​ម្នាក់ឯង​។ ទើបតែ​នៅ​យប់​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៤ នេះ​ម្តាយ​ឪពុក នាង​បាន​ត្រឡប់ ពី​លក់​កាំបិត ពូថៅ​វិញ នាង​បាន​ប្រាប់​រឿងរ៉ាវ​ដែល​បាន​កើតឡើង​មក​លើ​រូបនាង ហើយ​នៅ​ព្រឹក​ស្អែក ឡើង​ថ្ងៃ​ទី​២១ ខែ​កញ្ញា ទើប​ឪពុក ម្តាយ មកប្តឹង​សមត្ថកិច្ច​នឹង​មាន​ការ​ចាប់ខ្លួន​តែម្តង​។
​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​គេ​បាន​បញ្ចាក់​ថា​៖ រូបគេ​ពិតជា​បាន​ទៅ​ដេក​នៅ​ជាមួយ​នាង​
​មែន តែ​គ្រាន់តែ​ដេក​ឱប លេង​ក្រៅៗ​ទេ​។ ប៉ុន្តែ​ទោះ​យ៉ាងនេះក្តី យុវតី​រងគ្រោះ​បាន​និយាយថា គឺ​ពិតជា
​បាន​ចាប់​នាង​រំលោភ រហូត​ធ្លាក់​ឈាម​ទៀតផង ។​

​ ​មន្ត្រីនគរបាល​បាន​ធ្វើការ​អប់រំ​ដល់​អាណាព្យាបាល ក្មេងស្រី​រងគ្រោះ​ថា​៖​មិន​គួរ​បណ្តោយ​អោយ​
​កូន​អាយុ​១៤​ឆ្នាំ ដេក​នៅ​ម្នាក់ឯង​បែប​នេះ​ឡើយ ។ ជនសង្ស័យ​រូបនេះ​ត្រូវបាន​មន្ត្រីនគរបាល ស្រុក​កំពង់​
​ត្រឡាច កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បន្ថែម នឹង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕
Rape

មតិយោបល់