ក្លិបបាល់ទាត់ Aston Villa បានប្រកាសថា កំពុងតែត្រៀមធ្វើការពិភាក្សាលើការបន្តកិច្ចសន្យាថ្មីជាមួយកីឡាករ Ron Vlaar ។
ខ្សែការពារសញ្ជាតិហូឡង់រូបនេះបានក្លាយជាសមាជិកដ៏សំខាន់មួយរូបក្នុងក្លិប Aston Villa បន្ទាប់ពីរូបគេបានទទួលតំណែងជាប្រធានក្រុមហើយខ្សែការពារកណ្តាលរូបនេះក៏ធ្លាប់មាន ទំនាក់ទំនងលើការផ្លាស់ចេញពីក្លិបផងដែរនារដូវក្តៅនេះបន្ទាប់ពីបានបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងការប្រកួត World Cup ។
ប៉ុន្តែទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗក្តី ក៏ Vlaar បានអះអាងថា រូបគេចង់បន្ត លេងនៅក្នុងទឹកដី Villa Park បន្តទៀត ។
គួរបញ្ជាក់ថា ក្លិប Aston Villa ក៏ទើបតែនឹងបន្តកិច្ចសន្យាថ្មីជាមួយកីឡាករ Gabriel Agbonlahor និងអ្នកចាត់ការ Paul Lambert ផងដែរ ៕
ព័ត៌មានជាតិ
មតិយោបល់