កំពង់ឆ្នាំង៖បុរសបើកម៉ូតូធំម្នាក់និងស្ត្រីម្នាក់ជិះម៉ូតូឌុបបានរងរបួសធ្ងន់ចំណែកអ្នកបើកម៉ូតូឌុបបានរងរបួសស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយម៉ូតូធំទៅទទួលម៉ូតូអាស៊ានបុកម៉ូតូឌុបឆ្លងកាត់ផ្លូវពេញទំហឹង។គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ លើផ្លូវជាតិលេខ៥ ក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ស្ត្រីរងគ្រោះឈ្មោះ ញ៉ែមសុចាន់ អាយុ៥៨ឆ្នាំ រស់នៅភូមិថ្នល់កន្សែង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ អ្នកបើកម៉ូតូឌុបម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ក ០៦៩២ កឆ២ ឈ្មោះញ៉ែម រា អាយុ៤៤ឆ្នាំ រស់នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ចំណែកអ្នកបើកម៉ូតូធំឈ្មោះ ស៊ីថា អាយុ៤១ឆ្នាំរស់នៅក្រុងភ្នំពេញបើកម៉ូតូម៉ាក ស៊ុយស៊ុយគី ពណ៌ស ១៣០០សេសេ គ្មានស្លាកលេខ មានតម្លៃជាង៥ម៉ឺនដុល្លា។
មុនពេលកើតហេតុម៉ូតូធំបានបើកយ៉ាងលឿនដេញតាមក្បួនរបស់ពួកគេដើម្បីទៅទទួលម៉ូតូក្រុមអាស៊ាននៅព្រុំដែនខ្មែរថៃ លុះមកដល់ចំណុចកើតហេតុក៏បានបុកម៉ូតូឌុបខាងលើឆ្លងផ្លូវហើយឈប់នៅកណ្តាលផ្លូវព្រោះឃើញម៉ូតូធំបើកលឿន ពេលនោះម៉ូតូធំនោះគេចពីម៉ូតី១គ្រឿង មកបុកចំទទឹងម៉ូតូឌុបអូសជិត២០ម៉ែត្រតែម្តង បណ្តាលអោយអ្នកបើកម៉ូតូធំរបួសធ្ងន់បាក់ដៃឆ្វេង ចំណែកស្ត្រីរងគ្រោះរបួសក្បាលធ្ងន់ធ្ងរ ឯអ្នកបើកម៉ូតូឌុបរបួសស្រាល។
ក្រោយពេលកើតហេតុអ្នករបួសធ្ងន់ទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីអោយក្រុមគ្រូពេទ្យខេត្តជួយសង្គ្រោះព្យាបាល។បន្ទាប់មកបុរសអ្នកបើកម៉ូតូធំត្រូវបានក្រុមរបស់គេដឹកតាមរថយន្តសង្គ្រោះរបស់គេទៅព្យាលនៅមន្ទីរពេទ្យខេត្តសៀមរាបបន្តទៀត។ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង កសាងសំណុំរឿងតាមនិតិវិធី។
ករណីគ្រោះថ្នាក់នេះត្រូវបានគេសន្និដ្ឋានថា៖ម៉ូតូធំបើកលឿនណាស់ក្នុងទីប្រជុំជន និងក្បួនម៉ូតូធំនេះបើកឆ្លងកាត់ទីក្រុងកំពង់ឆ្នាំងមិនបានប្រាប់អោយសមត្ថកិច្ចអោយដឹងជួយធ្វើចរាចរណ៍នោះទេ ទើបមានគ្រោះថ្នាក់កើតឡើងបែបនេះ ចំណែកម៉ូតូឌុបពេលឃើញ ម៉ូតូធំបើកលឿនពេកក៏ឈប់កណ្តាលផ្លូវ ពេលម៉ូតូធំគេចម៉ូតូ១ទៀត ក៏មកបុកម៉ូតូឌុបពេញទំហឹងតែម្តង៕
មតិយោបល់