ខេត្តស្ទឹងត្រែង៖ ប្រាសាទបុរាណខ្មែរមួយ ដែលនៅគ្រាបច្ចុប្បន្ននេះ បាននិងកំពុងលាក់ខ្លួននៅកណ្តាលព្រៃរបោះ ក្រោយភូមិរបស់អ្នកស្រុក ដែលតួរប្រាសាទទាំងមូល បានរងនូវការបែកបាក់ និងខូច ខាតខ្ទេចខ្ទីអស់ទាំងស្រុង ដោយសារប្រាសាទ បានរងទទួលនូវសំណឹកពីសម្ពាធ នៃស្រទាប់បរិយាកាស និង អាចមកពីការជីកកកាយរុករកវត្ថុធាតុដើមនានា ដែលមានតម្លៃផ្សេងៗ ពីសំណាក់ក្រុមឱកាសនិយម មួយចំនួន។អ្វីដែលគួរឲ្យសោកស្តាយបំផុតនោះគឺ តួរប្រាសាទបានរលាយបាត់រូបរាងអស់ នៅសល់ផ្ទាំងសិលាតូចធំជាច្រើនបំណែក ក្នុងការកំណត់អត្តសញ្ញាណថា ជាប្រាសាទបុរាណ ដែលអ្នកស្រុកសេសាន ទាំងក្មេង ទាំងចាស់ ទាំងប្រុស និងស្រី គ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ បាននាំគ្នាអភិរក្ស ទុក សំរាប់ធ្វើបុណ្យ ដើម្បីឧទ្ទិសបួងសួងសុំសេចក្តីសុខ ពីព្រលឹងអ្នកថែរក្សាប្រាបាទ ។
យោងតាមឯកសារ នៃសៀវភៅទឹកដីវប្បធម៌ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តស្ទឹងត្រែង បានបង្ហាញថា ប្រាសាទនេះមានឈ្មោះថា ប្រាសាទគូ ដែលមានទីតាំងស្ថិតនៅកណ្តាលព្រៃរបោះ ខាង ក្រោយភូមិកំភុន ឃុំកំភុន ស្រុកសេសាន ប្រមាណ១៥០០ម៉ែត្រ និងមានចម្ងាយពីទីរួមខេត្ត ប្រមាណជា ១៤គីឡូម៉ែត្រ ។ហើយគ្មានឯកសារច្បាស់ការណាមួយ បញ្ជាក់ថា ប្រាសាទគូនេះ បានកសាងឡើង នៅ ក្នុងរជ្ជកាលណាមួយនោះទេ តែបើតាមការតំណាលតៗគ្នាពីចាស់ៗជំនាន់មុនថា អាចត្រូវបានគេកសាង ឡើង នៅមុនសម័យអាណានិគមនិយមបារាំងសេស ។
ដោយសារជនជាតិខ្មែរយើង មានប្រពៃណីផ្សាភ្ជាប់តាំងពីបុរាណកាលមកលើជំនឿអរុបិយ ហើយ ជំនឿនេះ បានឆ្លាក់ជាប់នៅក្នុងផ្នត់គំនិតកូនរខ្មែរគ្រប់ៗរូបនោះ និងបានតភ្ជាប់រហូតមកដល់គ្រាបច្ចុប្បន្ន នេះនោះ ទើបប្រជាពលរដ្ឋរួមជាមួយអាជ្ញាធរដែនដី ក្នុងស្រុកសេសាន បានមូលមិត្រគ្នា ប្រារពធ្វើបុណ្យ ស្រង់ប្រាសាទ ដើម្បីឧទ្ទិសបួងសួងសុំសេចក្តីសុខ ពីអារុកអារ័ក្ខ អ្នកតាម្ចាស់ព្រៃ និងរំលឹកដល់គុណ បុព្វបុរសខ្មែរដែលបានកសាងប្រាសាទ ។
មេភូមិកំភុនលោកសឿង កង បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋនៅស្រុកសេសានទាំងអស់ ជាពិ សេសអ្នកភូមិកំភុន បាននាំគ្នាប្រារពធ្វើបុណ្យនេះឡើងជារៀងរាល់ឆ្នាំ ហើយបានកំណត់យកថ្ងៃ១៥កើត ខែចេត្រ ជាថ្ងៃពេញបូរមី ជាថ្ងៃប្រារពធ្វើបុណ្យ។ហើយមូលហេតុដែលអ្នកភូមិកំភុន នាំគ្នាធ្វើបុណ្យនេះ ឡើង ដោយសារមានជំនឿថា កាលដើមឡើយនៅទីតាំងប្រាសាទនេះ បើតាមការដំណាលតៗគ្នារប ស់ចាស់ៗថា មានថ្មមួយដុំធំ មានទ្វារនិមិត្តត្រឹមត្រូវ និងមានអ្នកបង់បត់ថែរក្សាព្រោះថា ទីនេះប្រសិនបើ មានអ្នកក្រខ្សត់ណាម្នាក់ ទៅបួងសួង សុំឬខ្ចីក្រណាត់ ឬ គ្រឿងអលង្ការ គឺទ្វារប្រាសាទ នោះនឹងរបើក ឡើងដោយឯកឯង ។ តែក្រោយមក អ្នកទៅបន់ស្រន់សុំខ្ចី សម្ភារៈ និងគ្រឿងអលង្ការនោះ ភាគច្រើនមិន បានយកមកសងវិញទេ ចាប់ពីពេលនោះមក អ្នកស្រុក អ្នកភូមិនេះ ចាប់មានជម្ងឺររាតត្បាតកើតឡើង ឈឺរហូតដល់ស្លាប់ ឲ្យតែហ៊ានដើរកាត់ ទីតាំងប្រាសាទគូនេះ ។ ដើម្បីលាពាក្យ អ្នកស្រុក ភូមិនេះ បាននាំគ្នាធ្វើបុណ្យថ្វាយជូន បួងសួងសុំសេចក្តីសុខចំរើន ហើយបុណ្យនេះត្រូវបាន ធ្វើឡើងរហូតមក ទល់សព្វថ្ងៃនេះ ។
ព្រះគ្រូអនុគណក្រុង និងជាព្រះចៅអធិការវត្តកត្តិញ្ញ៉ារាម ព្រះនាមម៉ៃ សំអឿន មានថេរៈដិកា ប្រ ហាក់ប្រហែលគ្នានឹងព្រះគ្រូអនុគណស្រុកសេសាន ព្រះនាមសុំ ធេង ថា ព្រះអង្គបាននិមន្តមកធ្វើបុណ្យ នៅប្រាសាទគូនេះ ដោយសារញាតិញោមពុទ្ធបរិស័ទ បានធ្វើចង្ហាន់វេប្រគេនព្រះសង្ឃ ។ ហើយនេះជាទំ នៀមទម្លាប់បុណ្យប្រពៃណីរបស់អ្នកភូមិ ដែលបុណ្យនេះគេហៅថាបុណ្យស្រង់ប្រាសាទ ធ្វើឡើងនៅ ក្រោយបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនពីអារ័ក្ខអ្នកតាម្ចាស់ព្រៃ ក្នុងអ បិយជំនឿរបស់អ្នកស្រុក ដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅប្រាសាទគូនេះ ។
សូមជម្រាបផងដែរថា នៅលើប្រាសាទគូនេះ មានកូនល្អាងរាងដូចអណ្តូងទឹកមួយ ដែលកូនល្អាង នេះមានទឹកចេញរហូត ដួសឬដងមិនចេះរីងស្ងួតឡើយ បើទោះបីជាដងប៉ុន្មានអ្នក ក្នុងពេលតែមួយក៏ ដោយ ។ទឹកនៅក្នុងកូនល្អាងនេះ អ្នកស្រុកអ្នកភូមិ ក៏ដូចជាប្រជាពលរដ្ឋ មកគ្រប់ទិសទីក្នុងខេត្តស្ទឹង ត្រែង បានចាត់ទុកថា ជាទឹកមន្តដ៏ពូកែសក្តិសិទ្ធិ ពេលយកមលុបមុខ លាបសក់ ឬលាបខ្លួនប្រាណ ជម្ងឺរ ដង្កាត់ ឬភាពចង្រៃអ៊ុប៉ាទ្រុបទាំងអំបាលមាន បានរលាយបាត់អស់ ហើយជាសះស្បើយពីរោគារព្យាទ្ធិ។
កុមារាសុ កាយ អាយុ១២ឆ្នាំ ជាកូនអ្នភូមិកំភុន បានដងទឹកនោះមកចែកជូនបងប្អូន ញាតិមិត្ត ហើយបានប្រាប់ថា ទឹកនេះពូកែសក្តិសិទ្ធិណាស់ ក្នុងការដេញអ៊ុប៉ាទ្រុបចង្រៃចេញពីក្នុងខ្លួន ពេលបាន លុបមុខទឹកនេះ ប្រៀបដូចជាបានស្រោចទឹកបីវត្ត ៕
មតិយោបល់