ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងពង្រឹងការគ្រប់គ្រងបេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ភ្នំពេញៈ ដោយមើលឃើញថា មានគ្រឹះស្ថានមធ្យមសិក្សាមួយចំនួនតូចពុំទាន់គ្រប់គ្រងបេក្ខភាពប្រឡងបានល្អនៅឡើយ ដែលជាហេតុនាំឲ្យកើតមានបញ្ហាពេលបិទបញ្ជីឈ្មោះប្រឡង ដូចជាមានករណីលុបបេក្ខភាពច្រឡំ និងករណីលុបបេក្ខភាពមិនអស់ជាដើម។

ដើម្បីបញ្ជៀសបញ្ហាទាំងនេះ ក្រសួងអប់រំនឹងពង្រឹងការគ្រប់គ្រងបេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយបានណែនាំឲ្យ នាយក នាយិកាសាលាត្រូវបង្កើតក្រុមប្រឹក្សាវិន័យសិក្សា ដើម្បីប្រជុំវាយតម្លៃ និងសម្រេចលើបេក្ខភាពប្រឡងរបស់សិស្សថ្នាក់ទី១២ទាំងអស់ នៅក្នុងគ្រឹះស្ថានសិក្សានីមួយៗ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនៃបេក្ខភាពប្រឡង៕

២៦

មតិយោបល់