ព័ត៌មានជាតិ

ទស្សនា​ឃ្លិបវីដេអូ ប្រកួត ២ តង់ បិសាចក្រហមយកឈ្នះ West Ham

កាលពីរាត្រីថ្ងៃទី ២៧ ខែ កញ្ញានេះ ក្លិបបិសាចក្រហម បានយកឈ្នះ ក្លិប West Ham ដោយលទ្ធផល ២ – ១ ​រំកិលខ្លួន មកកាន់លេខរៀងទី ៧ នៃតារាង បើទោះបីជាមានគុណវិបត្តិ​ខ្សែការពារក្តី ។ ធាតុពិត បិសាចក្រហម​អាចលុត West Ham យ៉ាងចាស់ដៃ ក៏ប៉ុន្តែដោយសារតែ នៅនាទី ៦០ កីឡាករ Wayne Rooney កាតក្រហម ​ក៏ធ្វើឲ្យក្លិបមួយនេះ ខ្វះខាតកម្លាំងប្រយុទ្ធ ដោយលេងការពារ​ច្រើនជាងប្រយុទ្ធទៅវិញ ។​
wayne-rooney1_3053877b
តែទោះជាយ៉ាងនេះក្តី ​បិសាចក្រហម​នៅតែអាចធ្វើបាន ដោយ​យកឈ្នះក្លិប West Ham ទាំងប្រផិតប្រផើយ ​ដោយលទ្ធផល ២ – ១ ដែលជាគ្រាប់បាល់រកបានដោយកីឡាករ Wayne Rooney នៅនាទី ទី ៥ និង នាទី ២២ ដោយកីឡាករ Robin van Persie ខណៈដែល Diafra Sakho របស់ West Ham បំបែកពងមាន់ របស់បិសាចក្រហមនៅនាទី ទី ៣៧ ។​
ទស្សនា​ឃ្លិបប្រកួត ២ តង់ពេញដូចខាង​ក្រោមនេះ៖

ឃ្លិបវីដេអូ High Light ៖

មតិយោបល់