ព័ត៌មានជាតិ

លោក Carlo Ancelotti ៖​ ពា​ក្យ​ច​ចា​ម​​​អា​រា​ម​ ​កី​ឡា​ក​រ ​​Ro​n​a​l​d​o​ ​ចាក​ចេ​ញ​ពី​ ​Re​a​l​ M​a​d​r​id​ ​ជា​គំ​និត​ចោ​រ​ម្សៀ​ត​​

អេស្ប៉ាញ​៖អ្នកចាត់ការទូទៅក្លិបអធិរាជស Real Madrid លោក Carlo Ancelotti បានបរិយាយ​ជាមួយនឹងពាក្យចចាម​អារាម កីឡាករ Ronaldo ផ្លាស់ទៅកាន់​អតីតក្លិបបិសាចក្រហម Manchester United គឺជាគំនិតចោល​ម្រៀតតែប៉ុណ្ណោះ ។​
Ronaldo
កីឡាករ Ronaldo បាក្លាយទៅជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃបំផុត លើពិភពលោក ​នៅពេលដែលគាត់បានចូលរួម​លេង​នៅទឹកដី Los Blancos ដោយផ្លាស់មកពីបិសាចក្រហម ក្នុងឆ្នាំ ២០០៩ ដោយតម្លៃខ្លួន ៨០ លាន​ផោន ហើយជួយឲុ្យក្លិប​ឈ្នះពានរង្វាន់ជាច្រើននៅអេស្ប៉ាញ ។​
ថ្មីៗនេះព័ត៌មានលេចឭថា គាត់នឹងវិលទៅកាន់ទឹកដី Old Traford វិញ នៅពេលអនាគត​ដ៏ខ្លីខាងមុខ ​ដោយទំហំទឹកប្រាក់ ១០០ លានផោន ដើម្បីចាកចេញពីរដ្ឋធានី​អេស្ប៉ាញ​។​
ទោះបីជាយ៉ាងនេះក្តី លោក Ancelotti បានច្រានចោលនូវពាក្យចចាមអារាម ថា កីឡាករ Ronaldo បានប្តេជ្ញា​ចិត្តនៅ ជាមួយនឹង Real និង​មិនរំពឹងថា ចាកចេញពីក្លិប​ក្នុងពេលឆាប់ៗនេះឡើយ​​។​

គ្រូបង្វឹករូបនេះបានបន្តថា ​ខ្ញុំជឿជាក់ថា ព័ត៌មានដែលចុះផ្សាយ​កន្លងមកមិនសមហេតុផលឡើយ ជាគំនិតចោលម្សៀត​ ដោយពេលនេះ Ronaldo សប្បាយចិត្ត នៅលេងជាមួយនឹងក្លិប ហើយ Real Madrid ក៏រីករាយជាមួយនឹងគាត់ ៕​

មតិយោបល់