កណ្ដាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១:៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបន្តទៅបង្រ្កាប មុខសញ្ញាជួញដូរគ្រឿងញៀន ដែលចាំទទួលយកថ្នាំញៀន នៅចំណុចផ្ទះជនសង្ស័យឈ្មោះ អោម ស្រីការ ស្ថិតក្នុងភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ ស្រី០២នាក់ ÷
1_ឈ្មោះ អោម ស្រីការ ភេទស្រី អាយុ៣១ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ
2_ឈ្មោះ អោម ទិត្យសុភារៈភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ
3_ឈ្មោះ ផន រ៉ាវិត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរសន្តិសុខ
+ជនសង្ស័យទាំង3មានទីលនៅបច្ចុប្បន្ន ÷ ភូមិ/សង្កាត់
4_ឈ្មោះ ជឹម សុខខា ភេទ ស្រី មុខរបរមិនពិតប្រាក
ទីលំនៅបច្ចុប្បន្នភូមិខ្វាន់មាស ឃុំពុទ្ធស ស្រុកបាទី ខេត្តតាកែវ
ចាប់យកសម្ភារៈវត្ថុតាង រួមមាន :
– ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន ចំនួ ន ០១កញ្ចប់
_ទូរស័ព្ទ ចំនួន០៤គ្រឿង
_ប្រាក់ខ្មែរ ចំនួន៥០,០០០រៀល
-ថង់ប្លាស្ទិចសំរាប់ច្រករំលែកគ្រឿងញៀន មួយចំនួន
-សម្ភារៈសំរាប់ជក់គ្រឿងញៀនមួយចំនួ ន
បច្ចុប្បន្ន ជនសង្ស័យខាងលេី និង វត្ថុតាង កំពុងឃាត់ខ្លួន និងរក្សាទុកបន្តនៅការិយាល័យប្រឆាំងគ្រឿងញៀន ដេីម្បីកសាងសំណុំរឿង ៕


មតិយោបល់