ព័ត៌មានជាតិ

សមត្ថកិច្ច​តាម​ចាប់ខ្លួន​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ធ្វើឲ្យ​ភ្ញាក់ផ្អើល​ពេញ​មួយក្រុង​

​ភ្នំពេញ ៖ សមត្ថកិច្ច​ចម្រុះ រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការសហការ​គ្នា​ដេញតាម​ចាប់ខ្លួន ជនល្មើស បាន​ក្រុមចោរប្លន់​ប្រដាប់​អាវុធ​ដែល​ជា​មុខសញ្ញា​ចាស់​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ពេញ​ក្រុងភ្នំពេញ​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី យប់​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៤ ស្ថិត​នៅ​ចំណុចស្តុ​ប​រោងគុន​លុច និង​នៅ​ខាងក្រោយ​ប៉ុស្លិ៏​នគរបាល​ទួល​សង្កែ​ខណ្ឌ ដូនពេញ និង ខណ្ឌ ឬ​ស្សី​កែវ ។

សមត្ថកិច្ច​បាន​ឱ្យដឹង​ថា មុន​ពេល​ឈានដល់​ការដេញ​តាម​ចាប់​ជនសង្ស័យ​នេះ គឺ​សមត្ថកិច្ច​បាន តាម​ជនសង្ស័យ​នេះ​អស់ រយៈពេល​បី​ថ្ងៃ​មក​ហើយ​ព្រោះ​ជនសង្ស័យ​ទាំងអស់នេះ គឺជា​មុខសញ្ញា​ចាស់ និង​ពួក​គេ​ជា​ក្រុម​ចោរប្លន់​យ៉ាង​សកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា មុនដំបូង សមត្ថកិច្ច​ចម្រុះ​បានធ្វើ​សហការគ្នា​ជាមួយ​សមត្ថ​កិច្ច​ដែល​ពាក់​ពន្ធ័ បាន​ដេញតាម​ជនសង្ស័យ​រហូត តាំង​ពី​ស្តុប​រោង​កុនលុច​ក្នុង​ទឹកដី​ខណ្ឌ​ដូនពេ​ញថែម​ទាំង​មាន​ផ្ទុះ​អាវុធ​តែ​ដោយ​ជនសង្ស័យ​ដឹងខ្លួន​ទាន់ ក៏​ជិះ​ម៉ូតូ​រត់គេច​រហូត​មក​ដល់​ចំណុច​ខាងក្រោយ​ប៉ុស្លិ៏​នគរបាល​ទួល​សង្កែ​ដែល​ជា​កន្លែង​ពិបាក​និង​ចូល​ទៅ​រុករក​ព្រោះ​នៅ​ម្តុំ​នោះ​ផ្ទះ​ប្រជា​ពលរដ្ធ​នៅ​លើ​ទឹក​និង​មាន​ច្រក់ចូល​ច្រើន​ធ្វើឲ្យ​សមត្ថកិច្ច​ពិបាក​និង​ធ្វើ​ការខ្លាំង​បំផុត ។

​ទោះ​យ៉ាងណា​សមត្ថកិច្ច​នៅ​តែ​ព្យាយាម​រុករក​រហូតដល់​រក​ឃើញ​បក្សពួក​របស់​ជនល្មើស​ជន​ដែល​កំពុង​ពួន​នៅក្នុង​ផ្ទះ​របស់​ពួកគេ​បាន​ចំនួន​ពីរ​នាក់​និង​ដក់ហូត​វត្ថុតាង​បាន​ដូចជា​ដាវ​សា​ម៉ូ​រៃ​និង​វត្ថុ​ផ្សេងៗ ដែល​ពួកគេ​ធ្វើ​សកម្មភាព​រៀង​ដង​នេះហើយ​ចំពោះ​ជនសង្ស័យ​ទៀត​បាន​លោត​ចូលទៅក្នុង ទឹកទន្លេ​បាត់ស្រមោល​តែម្តង ។
​ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២ នាក់​ត្រូវ​បញ្ជូន​ទៅកាន់​ប៉ុស្លិ៏​នគរបាល​ទួល​សង្កែរ​រួម​ទាំង​វត្ថុតាង​ដើម្បី​កសាង​សំណុំ រឿង​បញ្ជូនទៅ​តុលាការ ៕
2014-09-29_101128

មតិយោបល់