ភ្នំពេញ៖ជនសង្ស័យម្នាក់លួចកាច់ករម៉ូតូរបស់គេបានមួយថ្ងៃអស់ល័ក្ខ ជិះម៉ូតូអស់សាំងតាមផ្លូវបណ្តើរទៅ ជួបនិងសមត្ថកិច្ចដែលកំពុងល្បាត ហើយសមត្ថកិច្ចមានការសង្ស័យបានហៅមកសួរនាំ បានតែប៉ុន្មានម៉ាត់ក៏រត់គេចខ្លួន ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។ ហេតុការណ៍នេះកើតនៅវេលា ម៉ោង៨យប់ ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៤ នៅម្តុំក្រោយ ផ្សារសុវណ្ណា ស្ថិតនៅតាមបណ្តោយផ្លូវ១៩៩ កែងនិង៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន។
ជនសង្ស័យមានឈ្មោះ ងុត សា អាយុ ៣៧ឆ្នាំ មុខរបរជាអ្នករើសអេតចាយ ស្នាក់នៅផ្ទះជួលគ្មានលេខ នៅក្នុងភូមិចាក់សំរាម សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បើតាមសំដីរបស់ជនសង្ស័យដែលមាន ឈ្មោះ ងុត សា បានអោយដឹងថាខ្លួនបានដើររើសអេត ចាយនៅផ្លូវលំ ក្បែរនិងរោងចក្រស្បែកគោ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅពេលដែលខ្លួនកំពុងដើររើសសំបកកំពុង ក៏ប្រទះនិងម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-7314 ដែលកំពុងចតចោលនៅមុខផ្ទះ ហើយកន្លែងនោះ មានភាពស្ងប់ស្ងាត់ គ្មានមនុស្សផង ខ្លួនក៏បានចូលទៅកាច់ករម៉ូតូយកទៅបានដោយសុវត្ថិភាព តែថ្ងៃស្អែកឡើង បន្ទាប់ពីខ្លួនលួចម៉ូតូបាន១ថ្ងៃ គាត់ក៏ ជិះម៉ូតូដែលខ្លួនបានលួចទៅម្តុំក្រោយផ្សាទំនើប សុវណ្ណា ជិះម៉ូតូធ្វើដំណើរ ក៏អស់សាំង គាត់ក៏បាន ចុះបណ្តើរម៉ូតូបន្តទៅមុខទៀត ជួបនិងសមត្ថកិច្ចដែលកំពុងធ្វើការជិះល្បាតក្នុងមូលដ្ឋាន ហើយ សមត្ថកិច្ចមានការសង្ស័យក៏បានហៅសួរនាំ គ្រាន់តែសួរបានតែប៉ុន្មានម៉ាត់ជនសង្ស័យបានព្យាយាម រត់គេចពី សមត្ថកិច្ចតែត្រូវសមត្ថកិច្ចដេញតាមក្របួចជាប់បានមកវិញ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនិងនាំខ្លួនយកទៅប៉ុស្តិ៍ នគបាល ទំនប់ទឹកដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ព្រោះ ម្ចាស់ម៉ូតូបាន ដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគបាលបឹងសាឡាងរួចហើយ៕
មតិយោបល់