កំពង់ចាម៖ ភ្លើងឆាបឆេះផ្ទះអស់ចំនួន៣ខ្នង ខូចខាតទ្រព្យសម្បត្តិទាំងស្រុង នៅវេលាម៉ោងជិត១១ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ចំណុចខាងក្រោយមណ្ឌលសុខភាពឃុំបុសខ្នុរ ស្ថិតក្នុងភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។
លោក ព្រិនបាលឯក ឃ្លូត ឃាន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបុសខ្នុរបានឲ្យដឹងថា អគ្គីភ័យបានឆាបឆេះអស់ផ្ទះចំនួន៣ខ្នង បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិទាំងស្រុងហើយមានម្ចាស់ឈ្មោះ អ៊ី ស្រ៊ក អ៊ីជ្រុង និង អ៊ីម៉េង ហេតុការណ៍ គឺបណ្តាលមកពីទុសេខ្សែភ្លើង ។ ក្នុងកិច្ចប្រតិបត្តិកាណ៍ពន្លត់អគ្គីភ័យ គឺមានរថយន្តអគ្គីភ័យរបស់ស្នងការខេត្តចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការស្រុកស្ទឹងត្រង់ចំនួន១គ្រឿងផងដែរ ។បាញ់ពន្លត់អស់ទឹកចំនួនជិត១០រថយន្ត ទើបគ្រប់គ្រងមិនឲ្យភ្លើងឆេះរាលដាលបន្តទៅផ្ទះដទៃទៀត ។ រីឯការខូចខាតជំនាញមិនទាន់ប្រមូលទិន្នន័យបានទេ កម្លាំងកំពុងតែត្រួតពិនិត្យជាក់ស្តែង ៕
មតិយោបល់