ព័ត៌មានជាតិ

រថយន្តបែនដឹកដី បុករ៉ឺម៉កម៉ូតូនៅលើស្ពានព្រែកព្នៅ អូសជាច្រើនម៉ែត្រ បណ្តាលឲ្យឆេះស្លាប់បុរសម្នាក់

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង០៥និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ករណីរថយន្តបែនដឹកដីមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2F-7768 បុករ៉ឺម៉កម៉ូតូនៅលើស្ពានព្រែកព្នៅ អូសជាច្រើនម៉ែត្រឆេះរងការខូចខាត ក្នុងហេតុការណ៍នេះ បណ្តាលឲ្យបុរសម្នាក់ អាយុហែលជាង៤០ឆ្នាំស្លាប់
ទីតាំងកន្លែងកើតហេតុ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ច បានចុះទៅពិនិត្យដល់ទីតាំងកន្លែងកើតហេតុ ទៅតាមនីតិវិធីផ្លូវច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារនៃអង្គភាពសារព័ត៌មានPost News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់