ព័ត៌មានជាតិ

កងរាជអាវុធហត្ថ​បង្ក្រាប​រថយន្ត​កូរ៉េ​ដឹកឈើ​ក្រញូង ១​គ្រឿង បំរុង​លោតឆ័ត្រ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​

​កំពង់ចាម​៖កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម បាន​បង្ក្រាប​បាន​រថយន្ត​ដឹកឈើ​ក្រញូង មួយ​គ្រឿង​ដែល​មាន​ផ្ទុក​ឈើ​ក្រញូង​សុទ្ធ ប្រមាណ​ជិត​២​តោន នៅ​យប់​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៤ ចំណុច​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ។​

លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម បានឲ្យដឹងថា នៅ​យប់កើតហេតុ កម្លាំង​អាវុធហត្ថ​ខេត្ត បាន​បើករថយន្ត​ល្បាត​តាម​ដងផ្លូវ​ជាតិ​លេខ​៧ លុះ​ទៅដល់​ចំណុច​ផ្លូវបំបែក​ត្រើង ក៏​បាន​ប្រទះ​ឃើញ​រថយន្ត​កូរ៉េ ចំណុះ​២​តោន​កន្លះ ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំ ពេ ញ 3A.5790 ឈប់​នៅ​តាម​ដងផ្លូវ ចំណែក​អ្នកបើកបរ បាន​រត់គេច​ខ្លួន​បន្ទាប់ពី​បាន​ឃើញ កម្លាំង​យើង ទៅដល់ ។ បន្ទាប់ពី​ឃើញ​ហេតុការណ៍​ដូច្នេះ លោក​បាន​បញ្ជា​ឲ្យកម្លាំង​អាវុធហត្ថ នាំ​យក​រថយន្ត​នោះ មក​រក្សាទុក​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​។​

​លុះ​ព្រឹក​ថ្ងៃទី​២៨ ទើប សមត្ថកិច្ច​យើង​រួមមាន​៖ ស្ថាប័ន​អយ្យការ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មក​ធ្វើការ​ពិនិត្យ​រួមគ្នា ហើយ​បញ្ជូន​រថយន្ត​ល្មើស ដែល​មាន​ផ្ទុក​ឈើ​ក្រ​ញ៉ូង​នោះ ទៅ​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ថ្លឹង​ឃើញ​ទម្ងន់ ១៤២៦​គីឡូក្រាម រួច អាវុធហត្ថ បានប្រគល់​រថយន្ត​និង​ឈើ​ក្រញូង​នោះ​ឲ្យទៅ​ខាង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ចាម និង​ចាត់ការ​ទៅតាម​និតិ​វិធី​៕
2014-09-29_175355

មតិយោបល់