កំពង់ស្ពឺ ៖ សពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញហើមស្អុយរលួយ ដោយសង្ស័យថាករណីនេះជាការប្លន់យកទ្រព្យសម្បត្តិ។ក្រោពីមានការផ្អើលឃើញសាកសព ក៏បានលេចឭដល់ក្រុមគ្រួសារជនរងគ្រោះនិងបានជាពន្លឺដល់សមត្ថកិច្ចក្នុងការតាមចាប់ជនដៃដល់មកផន្ទាទោសតាមច្បាប់ដែរ។
ករណីដែលនាំឲ្យមានភាពភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចទួលងា ភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រភព ពីសមត្ថកិច្ចបានបញ្ជាក់ថា ក្មេងឃ្វាលគោម្នាក់បានប្រទះឃើញសពស្ត្រីរងគ្រោះម្នាក់ដែលមានស្លៀកខោខូប៊យ ជើងវែង ស្បែកជើងក្រវ៉ាត់កែង អាវដៃវែងពណ៌សលាយផ្កា ហើយនៅក្បែរសាកសពមាន កាបូបស្ពាយមួយពណ៌ខៀវ ឆ្នូតក្រហម ដោយនៅក្នុងក្របូបនោះមានសៀវភៅ៣ក្បាល និងមានប័ណ្ណសំគាល់ក្រុមហ៊ុនរោងចក្រកាត់ដេរស៊ីមាណូ។
បន្ទាប់ពីមាការភ្ជាក់ផ្អើលឭដល់ក្រុមគ្រួសារស្ត្រីរងគ្រោះក៏មានសាច់ញ្ញាតិដែលបានបាត់សមាជិកមកមើលទើបអះអាងឲ្យសមត្ថកិច្ចដឹងថា នារីរងគ្រោះមានឈ្មោះសែម ស្រីអ៊ឹម ហៅឆយី អាយុ២២ឆ្នាំធ្វើការនៅរោងចក្រ ស៊ីម៉ាណូ រស់នៅភូមិរលាំងចក ឃុំរលាំងគ្រឿល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយនាងបាត់ខ្លួនតាំងពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ ធ្វើដំណើរដោយម៉ូតូមួយគ្រឿងសេរី២០១២។
ប្រភពបានឲ្យដឹងដែរថាឈ្មោះសែម ស្រីអ៊ឹម ហៅឆយី ពេលចេញពីផ្ទះ នាង អាចដើរលេងជាមួយសង្សា តែក្រុមគ្រួសារមិនបានដឹងថាបុរសជាសង្សានោះ មាន ទីលំនៅទីណាទេគ្រាន់បានឃើញនាងបណ្តើរចេញចូលភូមិ ខ្លះៗ មិនច្បាស់ថាទីលំនៅពិតគេនៅធ្វើការជាមួយគ្នាឬយ៉ាងណាដែរតែបានស្គាល់លេខទូរសព្ទ័ដែរ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាសពស្ត្រីខាងលើបានស្លាប់រយះពេល៣ទៅ៤ថ្ងៃ កន្លងមកហើយមានសភាពហើមស្អុយ ស្ទើរមិនអាចចូលជិតបាន ។
សមត្ថកិច្ចឲ្យដឹងទៀតថាក្រោយពីបានពិនិត្យសាកសពទើបដឹងថាសាសពត្រូវជនល្មើសបានយក លួសមកចងរឹតក សម្លាប់យ៉ាងព្រៃផ្សៃ រួចដឹកយកមកបោះ ចោលក្នុងព្រៃក្នុងតំបន់ខាងលើ ។
ដោយសារតែនៅមុនពេលកើតហេតុនោះរូបនាងមានទៅដើរលេងដែលមានម៉ូតូផ្ទាល់ខ្លួនមួយគ្រឿង សង់ ០១២ពណ៏ខ្មៅ តែនៅពេលប្រទះឃើញសពនោះមិនបានឃើញម៉ូតូនោះទេ ទើបករណីនេះគេសង្ស័យថា អាចជាករណីប្លន់យកម៉ូតូ ហើយករណីក៏គេសង្សយ័ទៅលើសង្សានាងផ្ទាល់តែម្តង ៕
មតិយោបល់