កំពង់ឆ្នាំងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេងស្រីម្នាក់អាយុ២ឆ្នាំ បានចុះលេងទឹកទន្ល ជាមួយបងស្រីរបស់គេ ហើយក៏បានលង់ទឹកស្លាប់ ដោយការឆ្វេសប្រហែសរបស់អាណា ព្យាបាល។
ករណីនេះ បានកើតឡើងនៅថ្ងៃច័ន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ៤រសៀល។
ហេតុការណ៍នេះ កើតឡើងនៅចំណុច ភូមិពាមខ្នង ឃុំផ្លូវទូក ក្មេងស្រីរងគ្រោះមានឈ្មោះ ម៉ុល រចនា អាយុ២ឆ្នាំ ម្តាយឈ្មោះ ម៉ុល សុឡែង។ ក្រោយពីធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញរួចមក សមត្ថកិច្ចក៏បានប្រគល់សាកសពក្មេងស្រីរងគ្រោះ ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់