កំពង់ឆ្នាំង៖យុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋរាប់សិបនាក់ទាំងប្រុសទាំងស្រី គ្រារូបគេចុះ ពីភ្នំក្រាំងដីមាស ទាំងគេពោរពេញទៅដោយឈាមជោគខ្លួន ដោយសារក្បាលបែកចំ ពីលើ។ហេតុការណ៍ដ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចជើងភ្នំក្រាំងដីមាស ស្ថិតក្នុងភូមិអណ្តូងឬស្សី ឃុំ ស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋដែលបាននាំរូបគេចុះពីលើភ្នំក្រាំងដីមាសបានអោយដឹងថា៖ ជនរងគ្រោះឈ្មោះ ឡេន លី ហៅកឹស អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិទ្រាត្បូង ឃុំស្រែថ្មីស្រុក រលា ប្អៀរ។មុនពេលប្រទះឃើញជនរងគ្រោះខាងលើ មានស្ត្រីក្មេងចាស់ក្នុងភូមិប្រមាណ ពី៦ ទៅ៧នាក់ បាននាំគ្នាឡើងលើភ្នំ ដើម្បីរកអុសយកមកទុកដុតដាំបាយ ខណៈដើរឡើង លើភ្នំបានប្រហែលជាង១០០ម៉ែត្រ ពួកគាត់ក៍បានប្រទះឃើញបុរសរងគ្រោះដើរចុះពី លើ ភ្នំមកវិញទាំងខ្លួនប្រឡាក់សុទ្ធតែឈាម បន្ទាប់មកពួកគាត់បានមកហៅអ្នក ភូមិអោយទៅ ជួយគ្រាបុរសរងគ្រោះចុះពីភ្នំ។នៅលើក្បាលជនរងគ្រោះគេឃើញស្នាមរយះ ធំហូរឈាម ពេញខ្លួន ថ្ងាសខាងមុខឡើងប៉ោងតែម្តង។
បុរសម្នាក់ដែលជាអ្នកលក់សាំងមានផ្ទះនៅក្បែរជើងភ្នំក្រាំងដីមាសបានប្រាប់អោយ ដឹងថា៖យុវជននេះជាអ្នកភូមិជាមួយគាត់ ហើយរូបគេជាមនុស្សស្លូតណាស់។នៅមុនពេលបាត់ខ្លួនគាត់ជាអ្នកយាមអង់តែនទូរស័ព្ទម្នាក់ដែរនៅលើកំពូលភ្នំក្រាំងដីមាស តែគាត់បាន បាត់ខ្លួន១យប់២ថ្ងៃហើយ ទើបតែព្រឹកថ្ងៃទី២៨នេះរកឃើញគាត់ត្រូវគេវាយឡើងពក ក្បាលវង្វែងស្មារតីអស់ទៅហើយ។
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤នេះ លោកឡឹង លឹម អាយុ៦៨ឆ្នាំ ជាឪពុកជន រងគ្រោះនិងជាប្រធានការពារការពារភូមិ កំពុងថែទាំកូនក្នុងមន្ទីរពេទ្យខេត្តបានអោយ ដឹងថា៖កូនប្រុសគាត់ពិតជាត្រូវសត្វខ្លាទះនៅលើភ្នំ ព្រោះនៅលើក្បាលដែលមាសរបួស ឃើញមានស្នាមក្រចកមុតលើក្បាល។ចំណែកជនរងគ្រោះបាននិយាយក្នុងភាពរវើរវាយថា មានសត្វធំណាស់ទះក្បាលរបស់គេ ហើយគេក៏បានរត់ដួលត្រឡប់ត្រឡិនចុះពីលើភ្នំមកដី និងបានអ្នកស្រុកដឹកយកមកមន្ទីរពេទ្យ។ លោកនាយនគរបាលប៉ុស្តិរដ្ឋបាលស្រែថ្មីបានអោយដឹថា៖ករណីខាងលើនេះលោកសង្ស័យថា គេដួលបុកក្បាលនឹងថ្មភ្នំ ហើយកាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤នេះមន្ត្រីនគរបាលប៉ុស្តិ សហការរណ៍ជាមួយប្រជាការពារភូមិបាននាំគ្នាឡើងលើភ្នំក្រាំងដីមាសតាមដានស្នាមឈាមរបស់យុវជនរងគ្រោះលុះដល់ចំណុចព្រៃស្តុកធំមួយជាកន្លែងកើតហេតុគ្មានអ្នកណាហ៊ានចូលទៅពិនិត្យក្នុងនោះឡើយ។ដូច្នេះរបួសរបស់ជនរងគ្រោះខាងលើនេះមិនទាន់ដឹងពីមូលហេតុច្បាស់សាល់ឡើយ៕
មតិយោបល់