អេស្ប៉ាញ៖អតីតប្រធានក្លិប Real Madrid លោក Jorge Valdano បានអះអាងថា កីឡាករ Cristiano Ronaldo នឹងបន្តលេងក្នុងលក្ខណៈកំពូលជាច្រើនឆ្នាំទៀត ហើយអាយុវាមិនប៉ះពាល់ ក្នុងវិស័យបាល់ទាត់ឡើយ ហើយក៏មិនដូចកីឡាករផ្សេងទៀតដែរ។
កីឡាករសញ្ជាតិព័រទុហ្គាលរូបនេះ នៅខែ កុម្ភៈខាងមុខនេះ នឹងឈានចូលអាយុ ៣០ ឆ្នាំ ប៉ុន្តែគាត់ហាក់ដូចជាមិនទាន់បង្ហាញសញ្ញាណាមួយ ធ្លាក់ចុះ បន្ទាប់ពីរកគ្រាប់បាល់ បាន ១០ គ្រាប់ ក្នុងចំណោម ៥ ប្រកួត ក្នុងក្របខណ្ឌ Primera Liga នៅរដូវកាលនេះ ។
ប្រភេទនៃទម្រង់លេងបែបនេះ បានធ្វើឲ្យលោក Valdano ជឿជាក់ថា កីឡាករ Ronaldo អាចលេងបានជាច្រើនឆ្នាំទៀត នៅលើពិភពលោក ។ ថ្លែងប្រាប់ទំព័រ Marca លោក Valdano បាននិយាយថា “ជាធម្មតាអាយុ ចាប់ផ្តើមដើរតួនាទីក្នុងពិភពបាល់ទាត់ បើអ្នកចាស់ប្រាកដជាអស់តម្លៃ ប៉ុន្តែសម្រាប់ Ronaldo គឺមានលក្ខណៈពិសេសជាងកីឡាករផ្សេងៗទៀត “។ ក្រៅពីអាយុ កីឡាករ Ronaldo ជាអ្នកលេងដ៏អស្ចារ្យលើវាលស្មៅ ដោយបង្ហាញមហិច្ចតាមិនគួរឲ្យជឿ ដែលជំរុញដល់មិត្តរួមក្រុម ដោយនេះជាតម្លៃច្រើន ជាមួយនឹងគោលដៃរបស់គាត់។
លោកបន្តថា “ខ្ញុំគិតថា កីឡាករ Ronaldo គឺជាកីឡាករតែម្នាក់គត់ នៅលើពិភពលោក ដែលអាចលេងក្នុងតំណែងជាច្រើន ក្នុងការវាយប្រហារ និងលើសលប់ ដោយមិនខ្វល់ពីកន្លែងឬ មុខងារដែលខ្លួនធ្លាប់លេង”។
មតិយោបល់