កីឡាករលំដាប់ពិភពលោកសញ្ជាតិអាហ្សង់ទីន និង ជាកីឡាករក្លិប Barcelona លោក Lionel Messi បានបង្ហើបឲ្យដឹងថា លោកពិតជាសប្បាយរីករាយក្រៃលែងដែលអាចបំបែកកំណត់ត្រាគ្រាប់បាល់ ជាង ៤០០ គ្រាប់ ក្នុងអាជីពបាល់ទាត់ ខណៈដែលលុត Granada ដោយលទ្ធផល ៦ ទល់នឹង ០ កាលពីថ្ងៃសៅរ៍ ។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះ បានរកគ្រាប់បាល់បាន ៤០០ គ្រាប់ សម្រាប់ក្លិប និងប្រទេស បន្ទាប់ពីបានបំប៉ោងសំណាញ់នៅនាទី ៦២ ក្នុងការប្រកួតនៅពហុកីឡដ្ឋាន Nou Camp នាចុងសប្តាហ៍កន្លងទៅនេះ ។
ជាមួយនឹងសមិទ្ធិផលនេះ កីឡាករ Messi បានបង្ហោះនៅលើទំព័រហ្វេសប៊ុកខ្លួនថា “ខ្ញុំមិនដែលស្រម៉ៃថា អាចសម្រេចនូវអ្វី ក្នុងអាជីពរបស់ខ្ញុំនោះទេ ហើយខ្ញុំនឹងបន្តធ្វើការយ៉ាងលំបាកដើម្បីឈានទៅរកគោលដៅបន្ថែមទៀត” ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ គ្រូបង្វឹករបស់ក្លិប Barcelona លោក Luis Enrique ” Messi វាហាក់ដូចជាគ្រូវេទមន្តចឹង ដែលអាចស៊ុតបញ្ចូលទី រហូតដល់ទៅ ៤០០ គ្រាប់” ។
ទស្សនាឃ្លិប barcelona លុត 6 – 0 លើក្លិប granada ៖
មតិយោបល់