ព័ត៌មានជាតិ

សត្វ​ទាំង ៥ ដែល​ចម្លែក​ជាងគេ​បំផុត​ក្នុង​លោក​

​ពិភពលោក​បាន​បង្កើត​នូវ​អ្វីៗ​ដែល​ប្លែក ស្ទើរតែ​នឹកស្មាន​មិន​ដល់ ជាពិសេស​គឺ​ធម្មជាតិ​តែម្ដង​។ នៅពេលនេះ ដំណឹង សូម​បង្ហាញជូន​នូវ​សត្វ​ចម្លែក​ទាំង ៥ នៅក្នុង​ពិភពលោក ដែល​កម្រ​បាន​ជួបប្រទះ​។​

១. Aye-aye
​ជា​សត្វ​ចម្លែក​ដែល​ពិភពលោក​បាន​រកឃើញ​ក្រោយ​គេ​បំផុត វា​មាន​ប្រភព​មក​ពី Madagascar​។ វា​មាន​ភ្នែក​ធំ រោម​វែង ប៉ុន្តែ​មិន​ច្រើន ប្រើប្រាស់​ដៃ​កណ្ដាល​សម្រាប់​ផ្លាស់​ទី និង​ចាប់​ចំណី​។​
aye-aye

២. Tarsier
​វា​រូបរាង​ស្រដៀង​សត្វ​ស្វា​បន្ដិច ប្រចៀវ​បន្ដិច ត្រូវបាន​គេ​រកឃើញ​នៅ​តំបន់​អាស៊ី​អាគ្នេហ៍​។ វា​មាន​ភ្នែក​ធំ បំផ្លាស់​ទីដោយ​ប្រើដៃ និង​ជើង ដោយ​លោត​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយ ហើយ​ចាប់​ពស់ និង​បក្សី​ធ្វើ​ជា​ចំណី​។​

៣. Star-nosed mole
​ពិបាក​ក្នុង​ការកំណត់​អត្តសញ្ញាណ ប៉ុន្តែ​បើសិនជា​លោកអ្នក​ធ្លាប់​ទស្សនា​ភាពយន្ត​រឿង “Men in Black” ប្រហែលជា​យល់ ព្រោះថា​ទម្រង់​មុខ​សត្វ​នេះ​វា​ដូច​តួអង្គ​នៅក្នុង​រឿង​នោះ​។​​វា​ត្រូវ​បាន​គេ​រកឃើញ​នៅក្នុង​ភាគ​ឦសាន​ប្រទេស​អាមេរិក និង​ភាគ​ខាងកើត​ប្រទេស​កាណាដា​។​

៤. Naked mole rat
​មាន​រូបរាង​ដូច​ជា​កណ្ដុ​រអត់​រោម មក​ពី​អាហ្វ្រិក​ខាងកើត​។ ភ្នែក​តូច និង​ដៃជើង​ខ្លីៗ មិនសូវ​ចាប់អារម្មណ៍​នោះទេ ប៉ុន្តែ​ធ្មេញ​របស់​វា មើលទៅ​ហាក់​គួរឲ្យខ្លាច​។​

៥. Wrinkle-faced bat
​ជា​សត្វ​ប្រចៀវ​នៅ​តំបន់​អាមេរិក​កណ្ដាល ។ វា​មិនសូវ​ខុស​គ្នា​ប៉ុន្មាន​ពី​សត្វ​ប្រចៀវ​ដទៃទៀត​ឡើយ​៕​

មតិយោបល់